Sir Alex ​ពន្យល់​​មូលហេតុ​ដែល​​លោក​ថា Ronaldo ​ល្អ​ជាង Messi

  • 2015-04-28 15:40:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Sir Alex Ferguson ​បាន​ពន្យល់​ហេតុ​ផល​ដែល​យក​ Cristiano Ronaldo ​ល្អ​ជាង Lionel Messi ​ថា​មក​ពី ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​លេង​បាន​ទាំង​បាល់​លើ ​និង​ក្រោម ចំណែក​ឯ​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អាហ្សង់ទីន​វិញ​លេង​មិន​ល្អ​ទេ​ចំពោះ​បាល់​លើ។

 

 

អតីត​អ្នក​ចាត់​ការ​ដ៏​ជោគជ័យ​បំផុត​របស់​លីក​កំពូល​អង់គ្លេស Sir Alex ​បាន​និយាយ​រៀប​រាប់​រឿង​ Ronaldo ​និង​ Messi ​ប្រាប់​ទៅ​លោក Parrott ​អំឡុង​ពេល​ពួកគេ​ទៅ​លេង​ស្នូកឃើ​ថា៖ "មនុស្ស​គ្រប់​គ្នា​តែង​គិត​ថា Messi ​ល្អ​ជាង​គេ ប៉ុន្តែ​អ្នក​មិន​មាន​ហេតុ​ផល​សម្រាប់​រឿង​នេះ​ទេ។ Ronaldo ​អាច​លេង​បាន​សម្រាប់ Millwall , QPR , Doncaster Rovers និយាយ​ឱ្យ​ខ្លី​គឺ​គ្រប់​ក្លិប​ទាំង​អស់ ហើយ​អាច​រក​បាន​ហ៊ែតទ្រីក​ទៀត​។ ខ្ញុំ​មិន​ច្បាស់​ទេ ថា​ Messi ​អាច​ធ្វើ​ដូច្នេះ​បាន។ Ronaldo ​ជំនាញ​ជើង​ទាំង​សងខាង គាត់​លឿន ហើយ​លេង​ល្អ​ខ្លាំង​ណាស់​ទាំង​បាល់​លើ ​និង​ក្លាហាន​ទៀត​ផង”។

 

 

 

ក្រោយ​ពី​និយាយ​រឿង​កំពូល​ខ្សែ​ប្រយុទ្ធ​ទាំង​ពីរ​ខាង​លើ​ចប់​ហើយ អតីត​អ្នក​ចាត់​ការ​សញ្ជាតិ​ស្កុតឡែន​រូប​នេះ​បាន​បង្ហើប​ឱ្យ​ដឹង​ទៀត​ថា កីឡាករ​សំណព្វ​ចិត្ត​ដែល​លោក​ធ្លាប់​ធ្វើ​ការ​ជាមួយ ​តាំង​ពី​ធ្វើ​ជា​អ្នក​ចាត់​ការ​មក ​មាន​តែ​៣​នាក់​ទេ គឺ Cristiano Ronaldo , Ryan Gigg ​និង​ Paul Scholes ។

 

បុរស​វ័យ​៧៣​ឆ្នាំ​ខាង​លើ​នេះ តែងតែ​ទាក់ទង​គ្នា​ជាមួយ​ម្ចាស់​ពាន Ballon d'Or ​៣​សម័យ​ខាង​លើ​ជានិច្ច​ត្បិត​តែ​រូប​គេ​ទៅលេង​ដល់​អេស្ប៉ាញ​ហើយ​ក៏​ដោយ។ ការ​ជិតស្និទ្ធ​របស់​អ្នក​ទាំង​ពីរ​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា មក​ពី​ពួកគេ​ធ្លាប់​ធ្វើ​ការ​ជាមួយ​គ្នា​អស់​ពេល​៦​ឆ្នាំ នៅ​ Old Trafford ​៕

ចុច​អាន៖ Sir Alex ​បញ្ចេញ​សៀវភៅ​យុទ្ធសាស្ត្រ​ដឹកនាំ​មួយ​ក្បាល​ទៀត​ហើយ

 

ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ dailymail

អត្ថបទពេញនិយម