លទ្ធផល​សប្ដាហ៍​ទី៣ នៃ​ពាន​រង្វាន់ Khmer Real Estate-Cup

  • 2015-04-28 16:41:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាន​រង្វាន់​បាល់ទាត់​មិន​អាជីព ​​Khmer Real Estate-Cup 2015 ដែល​មាន​ក្រុម​ចូលរួម​​ដល់​ទៅ ២០ ក្រុម រៀបចំ​នៅ ២ ទីលាន​ផ្សេង​គ្នា បាន​ឆ្លងកាត់​ការ​ប្រកួត​អស់ ៣ សប្ដាហ៍​មក​​ហើយ ដោយ​នៅ​សល់ ៦ ប្រកួត​ទៀត​មុន​ស្វែង​រក​ក្រុម​ទៅ​វគ្គ​បន្ទាប់។

 

 

ការ​ប្រកួត​នាពេលកន្លងទៅ​នៅ​ទីលាន​ដំរីស

  ក្រុម​ទាំង ២០ ចែក​ជា ២ ពូល ដោយ​ពូល A មាន ១០ ក្រុម​ត្រូវ​ប្រកួត​នៅ​​ទីលាន My Team (ម្ដុំ​ពោធិចិនតុង) និង ពូល B មាន ១០ ក្រុម​ដូចគ្នា​ ប្រកួត​នៅ​ទីលាន​ដំរីស (ម្ដុំ​សាកលវិទ្យាល័យ​មេគង្គ​កម្ពុជា)។  

លោក គីម ហ៊ាង អគ្គនាយកក្រុមហ៊ុនខ្មែររៀលអ៊ីស្ទេត ដែល​ជា​អ្នក​ផ្ដួចផ្ដើម​បង្កើត​ពាន​រង្វាន់​នេះ​ឡើង បាន​លើក​ឡើង​ថា​មូលហេតុ​ចម្បង​ដែល​នាំ​ឱ្យ​លោក​បង្កើត​ពាន​រង្វាន់​នេះ​ឡើង គឺ​ព្រោះ​​តែ​ទឹក​ចិត្ត​ស្រលាញ់​បាល់ទាត់ និង ចង់​ផ្ដល់​ឱកាស​ឲ្យ​កីឡាករ​មិន​អាជីព​បាន​ចូល​បង្ហាញ​សមត្ថភាព​ ដើម្បី​សុខភាព​ល្អ បង្កើត​ទំនាក់ទំនង​ល្អ​រវាង​មន្ដ្រី ឬ​បុគ្គលិក​តាម​ក្រុមហ៊ុន​ឯកជន អង្គការ និង​ស្ថាប័ន​ផ្សេងៗ​ ក្នុង​ន័យ​លើក​ស្ទួយ​វិស័យ​កីឡា​បាល់ទាត់​ជាតិ នៅ​​រាល់​ថ្ងៃ​ចុង​សប្ដាហ៍។   ប្រភព​ខាង​លើ​បន្ថែម​ថា នៅ​ឆ្នាំ​លោក​ត្រៀម​ផ្ដល់​រង្វាន់​លើក​ទឹក​ចិត្ត​ដល់​ក្រុម​ពី​ចំណាត់​ថ្នាក់​លេខ ១ ដល់ លេខ ៤, ក្រុម Fair Play និង កីឡាករ​ដែល​ទាត់​បាល់​បញ្ចូល​ទី​ច្រើន​ជាង​គេ (Top Score)។ គណៈកម្មការ​រៀបចំ​ការ​ប្រកួត​តម្រូវ​ឱ្យ​​ខ្លាំង​ទាំង ៤ មក​ពី​ពូល​ទាំង ២ មាន​ឈ្មោះ​ឡើង​ទៅ​ប្រកួត​វគ្គ ៨ ក្រុម​ចុង​ក្រោយ ​ហើយ​ត្រូវ​​បន្ត​ជម្រុះ​រហូត​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ ដើម្បី​រក​ឃើញ​ម្ចាស់​ជើង​ឯក ឆ្នាំ​ទី ៥ នេះ​​តែ​ម្ដង។

 

អត្ថបទ​ពាក់ព័ន្ធ៖ លីក​បាល់ទាត់​មិន​អាជីព​ទេ តែ​អាជ្ញាកណ្ដាល​ប្រើ​វិទ្យុ​ទាក់ទង​មិន​ចាញ់​តំបន់​អឺរ៉ុប

 

សម្រាប់​លទ្ធផល​ពូល A នៅ​​សប្ដាហ៍​ទី៣ នេះ​លើ​ទីលាន My Team៖ -HPL ៨ – ២ Prey Sala FC -Basak ០ – ២  TyGi FC -Ambru FC ២ – ០  Khan posenchey -Canteen FC ២ – ៦  Christia Tour -Union FC ១ – ៩ Khmer United   ចំណែក​លទ្ធផល​ពូល B នៅ​ទីលាន​ដំរីស៖ -ក្រុម V.Train  ៥ – ១ ក្រុមខ្លាស -ក្រុម RFL ២ – ៣ Anvaya -ក្រុមណារីតា ១១ – ០ ហេងអាស៊ី -ក្រុម Y FC ៤ – ៣ Goodhill -Nissay ២ – ០ Multimedia   អត្ថបទ៖ ម៉ឺន រស្មី