តើ​តារា​ចម្រៀង​រូប​ណា​ក្នុង​ដួង​ចិត្ត​នាយ ចឺម?

  • 2015-04-29 11:46:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​កំប្លែង​វ័យ​ក្មេង ​នាយ ចឺម បាន​ប្រាប់​ថា ខ្លួន​ចូលចិត្ត​ច្រៀង​បទ​របស់ ខេមរៈ សិរីមន្ត តាំង​ពី​នៅ​ ទូល​ក្រសាំងលក់​តាម​ភូមិ​ មក​ម៉េ្លះ ពោល​គឺ​មុន​ពេល​ជាន់​ឆាក​ទូរទស្សន៍ ​CTN​ ទៅ​ទៀត។

 

 

អ្នក​ភ្នំ​ស្រង់​រូប​នេះ​ឱ្យ​ដឹង​ថា៖ “បើ​និយាយ​ទៅ គាត់​ជា​ Idol ​របស់​ខ្ញុំ​ហ្មង! ចូល​ចិត្ត​ច្រៀង​តាម​តាំង​ពី​ក្មេង​ឯណោះ"។ តារា​កំប្លែង​រូប​នេះ​បន្ត​ថា ចម្រៀង​ភាគ​ច្រើន​មាន​លក្ខណៈ​តុង​ខ្ពស់ ស្រែក​ខ្លាំង​ពិត​មែន ប៉ុន្តែ​នាយ​អាច​ធ្វើ​បាន ទោះ​បី​មិន​ពីរោះ​ដូច​ម្ចាស់​ដើម​យ៉ាង​ណា​ក៏​ដោយ។ ក្នុង​នោះ​រួម​មាន​បទ "ទៅ​យក​ប្ដី​បារាំង" ឬ "បេះ​ដូង​អ្នក​ប្រដាល់" ជា​ដើម។

 

តារា​កំប្លែង​វ័យ​ ១៨ ​ឆ្នាំ ​រូប​នេះ​បន្ថែម​ទៀត​ថា សូម្បី​​ដើរ​សម្ដែង​ក្នុង​កម្មវិធី​នានា​ទាំង​នៅ​ភ្នំពេញ និង​ តាម​បណ្ដា​ខេត្ត​កន្លង​មក ក៏​តែង​លើក​យក​ចម្រៀង​របស់​តារា​ចម្រៀង​ជូរ​មុខ​ខាង​លើ​ទៅ​ច្រៀង​ដដែល ទោះ​បី​មួយ​រយៈ​ចុង​ក្រោយ​មាន​បទ​ចម្រៀង​ចេញ​លក់​នៅ​ក្នុង​ផលិតកម្ម​សាន់ដេ​យ៉ាង​ណា​ក្ដី។ នាយ​បញ្ជាក់​ថា៖ "ពេល​សម្ដែង បើ​យើង​ច្រៀង​បាន​ពីរោះ​អញ្ចឹង​ទៅ ក៏​មាន​ការ​គាំទ្រ​ពី​ទស្សនិកជន​បន្ថែម​ទៀត​ដែរ"។

 

ជាមួយ​គ្នា​នោះ​ក្មួយ​ប្រុស​របស់​នាយ ក្រូច រូប​នេះ​បញ្ជាក់​ទៀត​ថា ម្ដងម្កាល​ក៏​យក​បទ​ចម្រៀង​ផ្សេង​ទៀត​ទៅ​ច្រៀង​ផង​ដែរ ប្រសិន​បើ​មើល​ឃើញ​ថា ចម្រៀង​នោះ​មាន​ការ​ពេញ​និយម ហើយ​ខ្លួន​អាច​ច្រៀង​បាន។ នាយ​ថា តារា​កំប្លែង​របស់​ CTN ភាគ​ច្រើន ក៏​យក​ចម្រៀង​របស់​តារា​ផ្សេងៗ​ទៅ​ច្រៀង​ទៅ​ច្រៀង ឬ​ថែមថយ​ដូច​គ្នា​ដែរ ដែល​ជួន​កាល​ទស្សនិកជន​អាច​ផ្ទុះ​សំណើច​តាម​រយៈ​នេះ៕​

 

 

អាន​អត្ថបទ៖ ឆាយ បូរ៉ា ស្នើ​លុប​បំបាត់​ការ​ផលិត DVD ក្លែងក្លាយ ដើម្បី​ការពារ​កម្មសិទ្ធិ​បញ្ញា

អាន​អត្ថបទ៖ ការ​ពិត!…តួ​ឯក​ស្រី​រឿង “៣​កន្លះ” ជា​តំណាង​រាស្ត្រ​នៅ​សិង្ហបុរី

 

 

 

 

អត្ថបទ៖ សំ ជំនាញ

 

អត្ថបទថ្មី