ស្គាល់មិត្តស្រី Dome Pakorn ហើយឬនៅ?
- 2015-04-29 00:32:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្គាល់មិត្តស្រី Dome Pakorn ហើយឬនៅ?
ចន្លោះមិនឃើញ
កើតនៅឆ្នាំ១៩៧៩ Dome Pakorn ជាតារាចម្រៀងល្បីមួយរូបក្នុងប្រទេសថៃ ហើយតារារូបនេះក៏មានឈ្មោះបោះសំឡេង និងមានអ្នកគាំទ្រកម្ពុជាស្គាល់ច្រើនផងដែរ តាមរយៈការបង្ហាញខ្លួនរបស់លោក ក្នុងកម្មវិធីបើកសម្ពោធ រោងភាពយន្ត Major Cineplex នៅផ្សារទំនើប AEON កាលពីឆ្នាំទៅមិញ។
វត្តមានរបស់ Dome ធ្វើឱ្យអ្នកគាំទ្រនៅកម្ពុជាមិនតិចទេចាប់អារម្មណ៍ ប៉ុន្តែប្រិយមិត្តខ្លះប្រហែលមិនទាន់ដឹងទេថា តារារូបនេះមានម្ចាស់ចិត្តរួចទៅហើយ។ តើមិត្តស្រីរបស់ DJ រូបនេះជាអ្នកណា?
គ្មានអ្វីជាអាថ៌កំបាំងទេ ពោលគឺតារាកូនកាត់ ថៃ សិង្ហបុរី អាល្លឺម៉ង់រូបនេះ មានមិត្តស្រីឈ្មោះថា Metal Sukkhao ជាតារាចម្រៀងមកពីក្រុម The Poison។ ទោះបីជាយ៉ាងណា ប្រភពមិនបញ្ជាក់ព័ត៌មានលំអិតពី Metal ឡើយ។
បើតាមការចុះផ្សាយរបស់សារព័ត៌មានកន្លងមក មុនស្រលាញ់គ្នាជាមួយ Metal តារាប្រុសដែលបានបញ្ចប់ការសិក្សា ផ្នែកសូរតន្ត្រីនៅសហរដ្ឋអាមេរិក Dome មានសង្សារម្នាក់ឈ្មោះ Jirantanin `Kusjung' Pitakporntrakul ប៉ុន្តែពួកគេបានចែកផ្លូវគ្នា ក្នុងឆ្នាំ២០១២។ ជុំវិញការបែកបាក់នេះ អ្នកលេងអ៊ីនធឺណិតកាលនោះ បានដាក់ការសង្ស័យថា តារាស្រស់សង្ហា មានស្នេហាត្រីកោណ ប៉ុន្តែរូបគេបានចេញមុខបដិសេធ។
តោះ! កុំឱ្យចំណាយពេលយូរ សូមមើលមិត្តរូបមិត្តស្រី របស់តារាសម្ដែង និងបង្ហាញម៉ូដ Dome ដូចខាងក្រោម៖
Fan Bingbing គ្រោងនៅជាមួយមិត្តប្រុស ក្រោមដំបូលផ្ទះតែមួយ
ទ្រព្យសម្បត្តិគូស្នេហ៍ Lee Min Ho និង Suzy បូកបញ្ចូលគ្នាបាន ៣០លានដុល្លារ
ប្រែសម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ newsen, sharerice