ផលិតកម្ម មាតុចក្រហ្វ៊ីលម៍ ប្រកាស​ផលិត​ ៣ ​រឿង ​ចុង​ឆ្នាំ​២០១៥

  • 2015-04-30 11:00:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ទទួល​ជោគជ័យ​លើ​ទីផ្សារ “អាព្រឿង​ងាប់​ហើយ” ផលិតកម្ម មាតុចក្រ​ហ្វ៊ីលម៍ បាន​ប្រកាស​ផលិត​កុន​ ៣​រឿង ​បន្តបន្ទាប់​គ្នា ដើម្បី​ស្វាគមន៍​សមាហរណកម្ម​អាស៊ាន​ខាង​មុខ​នេះ។ នេះ​បើ​យោង​តាម​ចាងហ្វាង​ផលិតកម្ម​ លោក ហ៊ុយ យ៉ាឡេង ប្រាប់​ Sabay​កាល​ពី​ព្រឹក​មិញ។

 

លោក ហ៊ុយ យ៉ាឡេង ចាងហ្វាង​ផលិតកម្ម

 

លោក​បាន​និយាយ​ថា ភាពយន្ត​២​រឿង​នឹង​ត្រូវ​ផលិត​ឡើង​តម្រូវ​តាម​ទីផ្សារ​ក្នុង​ប្រទេស​ជា​លក្ខណៈ​កំប្លែង​បែប​អប់រំ និង ​គោរព​តាម​គោលការណ៍​សីលធម៌។ ចំណែក​ភាពយន្ត​​១​រឿង​ទៀត​មាន​លក្ខណៈ​ភ័យ​រន្ធត់ ដើម្បី​តម្រូវ​តាម​ទីផ្សារ​អន្តរជាតិ ដែល​ត្រូវ​សហការ​ជាមួយ​អ្នក​ជំនាញ​បច្ចេកទេស​មក​ពី​បរទេស​អាច​ជនជាតិ​ថៃ ឬ​ឥណ្ឌា​ចេញ​ពី​ Bollywood ហើយ​កំពុង​សិក្សា​ពី​តម្លៃ​ខ្លួន​របស់​ពូក​គេ។

 

ជាមួយ​គ្នា​នោះ​ចាងហ្វាង​ផលិតកម្ម​វ័យ​៣៦​ឆ្នាំ​រូប​នេះ ក៏​កំពុង​ប្រកាស​ស្វែង​រក​តារា​ថ្មីៗ មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ទៅ​តាម​ លក្ខណ្ឌ ដើម្បី​ចូលរួម​សម្ដែង​ក្នុង​ភាពយន្ត​ទាំង​៣​រឿង​ខាង​លើ​នេះ។ លោក​បញ្ជាក់​ថា តារា​សម្ដែង​ប្រុស​ត្រូវ​មាន​កម្ពស់​ចាប់​ពី ​១,៧៥​ម៉ែត្រ​ឡើង​ទៅ និង ​តួ​ស្រី​មាន​កម្ពស់​ចាប់​ពី​ ១,៦៨​ ម៉ែត្រ​ឡើង​ទៅ។ មក​ដល់​ចំណុច​នេះ​លោក​បញ្ជាក់​ថា៖ "ខ្ញុំ​ចង់​បណ្ដុះ​តារា​ថ្មីៗ​ក្លាយ​ជា​តារា​លំដាប់​ពិភព​លោក និង​ ប្រចាំ​នៅ​ផលិតកម្ម​នេះ​ផង យើង​មាន​រឿង​បន្តបន្ទាប់"។ ព័ត៌មាន​​បន្ថែមនៅ​ទីនេះ

 

ទោះ​បី​ជា​យ៉ាង​ណា ពាក់ព័ន្ធ​ទៅ​ការ​ផលិត​កុន​នេះ​ លោក ហ៊ុយ យ៉ាឡេង ក៏​បាន​ប្រកាស​ស្វាគមន៍​អ្នក​វិនិយោគ​ក្នុង​ស្រុក ដែល​ចង់​សហការ​រក​ស៊ី​ជាមួយ​ផលិតកម្ម មាតុចក្រ ផង​ដែរ។ លោក​អះអាង​ថា រហូត​មក​ពេល​នេះ មាន​ខ្លឹម​សារ​រឿង​នៅ​ក្នុង​ដៃ​រួច​ស្រេច រង់ចាំ​តែ​ដំណើរ​ការ​ថត​ប៉ុណ្ណោះ ហើយ​វណ្ណកម្ម​នោះ​អាច​ល្អ​ជាង​រឿង​មុនជា​​មិន​ខាន​ឡើយ។ ផលិតករ​រូប​នេះ​បញ្ជាក់​ថា ប្រសិន​បើ​អាច​ លោក​ប្រឹងប្រែង​ផលិត​ឱ្យ​មាន​គុណភាព និង​ អាច​នាំ​យក​ទៅ​ចាក់​បញ្ចាំង​ជា​សាកល​ទៀត​ផង៕

 

អាន​អត្ថបទ៖ តើ​តារា​ចម្រៀង​រូប​ណា​ក្នុង​ដួង​ចិត្ត​នាយ ចឺម?

អាន​អត្ថបទ៖ មាន​រឿង​អី​បាន​ជា PeyPey Dy រត់​ទៅ​សាងផ្នួស?

 

 

 

អត្ថបទ៖ សំ ជំនាញ

រូប​ថត៖ ផ្ដល់​ឱ្យ

អត្ថបទថ្មី