ឮ​​ថា​​តារា​​​ចិន​​-​​ហុង​កុង​ល្បី​ៗ​ ​ចូល​​​​សម្ដែង​​​ភាពយន្ត​ "Furious​ 8"

  • 2015-05-04 16:39:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រប​ពេល​ខ្សែភាពយន្ត “Furious 7” កំពុង​​​ដំណើរការ​ចាក់​បញ្ចាំង​តាម​រោងភាពយន្ត ស្រាប់​តែ​ប៉ុន្មាន​ថ្ងៃ​មុន​​​​នេះ លេច​ឮ​ព័ត៌មាន​​ថា “Furious 8” នឹង​មាន​វត្តមាន​តារា​សម្ដែង​ចិន-ហុងកុង ល្បីៗ​មួយ​ចំនួន​ចូលរួម។ ​

 

 

Nicholas Tse

 

យោង​តាម​សារព័ត៌មាន​ចិនចុះ​ផ្សាយ​ថា ​មាន​ចចាមអារ៉ាម​ជា​ច្រើន​ដែល​ថា​​​តារា​អាស៊ី​ល្បីៗ​​​​​ច្រើន​រូប​​​​​នឹង​ចូល​រួម​​សម្ដែង​ក្នុង​​ខ្សែ​ភាពយន្ត​ក្រោយ​នេះ។ ពួកគេ​ទាំង​នោះ​មាន​ដូចជា តារា​ហុងកុង Nicholas Tse, Andy On តារា​ចិន Vincent Zhao និង Wu Jing។

 

ក្រោយ​ដឹង​ដំណឹង​នេះ អ្នកគាំទ្រ​ជាច្រើន បាន​សម្ដែង​​ក្ដី​រីករាយ ហើយ​​សង្ឃឹម​ថា តារា​សំណព្វ​ពួកគេ​នឹង​មាន​ឱកាស​ថត​រឿង​ជាមួយ តារា​ល្បី​អាមេរិក Vin Diesel។

 

ក្នុង​សន្និសីទ​កាសែត​ក្នុង​ទីក្រុង​ប៉េកាំង កាល​ពី​ខែ​មុន ផលិតករ និង​តារា​ជួរ​មុខ Vin Diesel បាន​ឱ្យ​​តម្រុយ​ថា ​លោក​អាច​​​នឹង​​ថត​​រឿង "Fast & Furious" ជំនាន់​ក្រោយ ក្នុង​ទីក្រុង​ហុងកុង​ព្រោះ​ចិន​ជា​ទីផ្សារ​ដ៏​ធំ​ ហើយ​រឿង​នេះ​​​​ទំនង​​​នឹង​ចាក់​បញ្ចាំង​តាម​​រោង​ភាពយន្ត នៅ​ឆ្នាំ​២០១៧។

​​ ខ្សែភាពយន្ត “Furious 7” ​ក្លាយ​ជា​ភាព​យន្ត​រក​ចំណូល​បាន​២ពាន់​លាន​យន់​​​ប្រហែល​ជាង ​​៣២១ ​លាន​ដុល្លារ​អាមេរិក ច្រើន​បំផុត​ក្នុង​ប្រទេស​ចិន ចាប់​តាំង​ពី​បញ្ចាំង​លើក​ដំបូង រហូត​មក​ដល់​ពេល​នេះ។

 

មាន​តែ​រង់ចាំ​មើល​ទាំង​អស់​គ្នា​ទេថា​ ​​វគ្គ​ក្រោយ​របស់​ "Fast & Furious" ​​នេះ​មាន​វត្តមាន​តារា​ចិន​ឬ​អត់?

 

 

Vincent Zhao

 
 

Andy On

 
 

Wu Jing

 

 

កំពូលភាពយន្ត​ Avengers: Age of Ultron​ មក​ដល់​ហើយ

 

“Furious 8″ ​​នឹង​ចាក់​​បញ្ចាំង​នៅ​ឆ្នាំ​២០១៧

 

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ Asianpopnews

អត្ថបទថ្មី