Neymar និង Rooney បញ្ចេញប្រតិកម្ម ការវ៉ៃរវាង Floyd និង PacMan
- 2015-05-04 18:15:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Neymar និង Rooney បញ្ចេញប្រតិកម្ម ការវ៉ៃរវាង Floyd និង PacMan
ចន្លោះមិនឃើញ
ព្រឹត្តិការណ៍ប្រកួតប្រដាល់ដ៏ធំបំផុតប្រចាំសតវត្ស ដែលកំពូលអ្នកប្រដាល់មិនដែលចាញ់អាមេរិក Floyd Mayweather យកឈ្នះពិន្ទុលើអ្នកប្រដាល់ជើងខ្លាំងអាស៊ីរបស់ហ្វីលីពីន Manny Pacquiao កាលពីម្សិលមិញ ក៏បានធ្វើឲ្យតារាបាល់ទាត់ឆ្នើមៗ បញ្ចេញអារម្មណ៍របស់ខ្លួន នៅលើបណ្ដាញសង្គមផងដែរ។
ជាក់ស្ដែងខ្សែប្រយុទ្ធ Wayne Rooney របស់ក្លិបបិសាចក្រហម Manchester United បានសរសេរសារលើ Facebook ក្រោយចប់ការប្រកួតថា៖ "ខ្ញុំស្រលាញ់អ្នកប្រដាល់ទាំងពីរ ហើយខ្ញុំចង់ឲ្យ Manny Pacquiao ឈ្នះកាលពីយប់មិញ ប៉ុន្តែកីឡាករដែលល្អពិតគឺជា ម្ចាស់ជើងឯកដ៏អស្ចារ្យ! #mayweather #pacquiao"។
ចំណែកឯខ្សែបម្រើប្រយុទ្ធ Neymar របស់ក្លិប FC Barcelona បានបង្ហោះរូបភាពនៅលើ Facebook និងសរសេរជាសារគាំទ្រ Floyd ក្រោយទទួលបានជ័យជម្នះថា៖ "Manny Pacquiao គឺជាអ្នកប្រដាល់ដ៏អស្ចារ្យ ប៉ុន្តែសម្រាប់ខ្ញុំ Floyd គឺជាបុរសដែលស័ក្ដិសមទទួលជ័យជម្នះ។ សូមអបអរសាទរ សំឡាញ់របស់ខ្ញុំ Floyd Mayweather”។
ជ័យជម្នះម្សិលមិញនេះ បានធ្វើឲ្យកីឡាករ Floyd Mayweather បង្កើតកំណត់ត្រាថ្មី ដោយប្រកួត ៤៨ដង មិនទាន់ស្គាល់ពាក្យថាចាញ់។ ចំណែកកីឡាករដែលធ្លាប់ឈ្នះខ្សែក្រវាត់ជាច្រើនស្ថាប័ន Manny Pacquiao ឆ្លងកាត់ការប្រកួតផ្លូវការបាន៦៥ដង ឈ្នះ៥៧ដង (ផ្ដួលគេឲ្យសន្លប់៣៨ដង) ស្មើ២ និងចាញ់ ៦ដង បូករួមទាំងចាញ់កីឡាករ Floyd នេះផងដែរ៕
-ចុចអាន៖ ទីបំផុត Floyd នៅតែជាម្ចាស់ខ្សែក្រវាត់មិនទាន់ស្គាល់ពាក្យថាចាញ់
ប្រែសម្រួល៖ វិន ជីវ័ន្ត ប្រភព៖ goal.com