ត្រចៀកកាំ​បង្ហាញ​​ខ្លួន​ក្នុង​​ខ្សែ​ភាព​យន្ត​ដំបូង ក្រោយ​​​បាត់​មុខ​អត់​៧​ឆ្នាំ

  • 2015-05-06 16:12:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង Vicki Zhao ដែល​អ្នក​ស្គាល់​ថា "ត្រចៀកកាំ" បាន​បង្ហាញ​ខ្លួន​ជាលើក​ដំបូង​សាជា​ថ្មី​ ក្នុង​ខ្សែភាពយន្ត "Tiger Mom” បន្ទាប់​ពី​បាត់​មុខ​អស់​រយៈ​ពេល​៧​ឆ្នាំ​ បើ​គិត​ពី​ឆ្នាំ​២០០៩​មក​។

 

 

ក្នុង​ខ្សែ​ភាពយន្ត​ "Tiger Mom” ដែល​ចាក់​បញ្ចាំង​​លើ​កញ្ចក់​ទូរទស្សន៍ Dragon Satellite TV និង Tianjin Satellite TV កាល​ពី​ថ្ងៃ​៣ ខែ​ឧសភា ឆ្នាំ​២០១៥​ ត្រចៀកកាំ ចាប់​ដៃ​គូ​សម្ដែង​ជាមួយ​លោក Tong Dawei។

 

​សម្រាប់​ខ្សែ​ភាព​យន្ត​នេះ តារា​កូន​មួយ​វ័យ​៣៩​ឆ្នាំ ដើរ​តួអង្គ Bi Shengnan ជា​ម្ដាយ​វ័យ​ក្មេង​ម្នាក់ ចំណែក Tong Dawei ដើរ​តួ​ជា​ប្ដី​ឈ្មោះ Russell។ អ្នក​ទាំងពីរ​ជា​ប្ដី​ប្រពន្ធ ដ៏​មាន​សុភមង្គល និង​សប្បាយ​រីករាយ​ពី​ជីវិត​សាមញ្ញ ជាមួយ​កូនស្រី​វ័យ​៥​ឆ្នាំ​របស់​ពួកគេ រហូត Shengnan ដឹង​ថា គ្រប់​ម្ដាយ​ទាំងអស់ ដែល​នៅ​ក្បែរ​នាង សុទ្ធ​តែ​បារម្ភ​ពី​ការ​សិក្សា និង​ការអប់រំ​របស់​កូន​ពួកគេ។

​ ​

មួយ​ប៉ប្រិច​ភ្នែក​នោះ នាង​បាន​ផ្លាស់ប្ដូរ​ខ្លួន ក្លាយ​ជា​ម្ដាយ​មាន​វិន័យ​តឹងរ៉ឹង បណ្ដាល​ឲ្យ​​ខ្វែង​គំនិត​គ្នា​ក្នុង​ការ​ចិញ្ចឹម និង​អប់រំ​កូន ជាមួយ​ស្វាមី​​ដ៏​សុភាពរាបសារ​​របស់​នាង។

 

សូម​បញ្ជាក់​ថា មុន​សម្ដែង​ក្នុង​រឿង​ភាគ​នេះ ត្រចៀកកាំ និង Tong Dawei ធ្លាប់​ថត​ជាមួយ​គ្នា​ក្នុង​រឿង​ភាគ "Red Cliff” និង “Dearest” ហើយ​អ្នក​ទាំងពីរ បាន​សហការ​គ្នា​ថត​រឿង​ថ្មី "Hollywood Adventures” ដែល​នឹង​ចាក់​បញ្ចាំង​នៅ​ខែ​មិថុនា​ខាង​មុខ។ ​​​​ចំពោះ​រឿង "Tiger Mom” ជា​រឿង​ទី​មួយ​ហើយ ដែល​ពួកគេ​បាន​សម្ដែង​ជា​តួ​ប្ដី​ប្រពន្ធនឹង​គ្នា៕

  https://www.youtube.com/watch?v=6dgYBOrY72M

 

 

ឈុត​លើ​គ្រែ​ Chi-ling និង​ប្រុស​ចាស់​​កំពុង​ល្បី

ឮ​​ថា​​តារា​​​ចិន​​-​​ហុង​កុង​ល្បី​ៗ​ ​ចូល​​​​សម្ដែង​​​ភាពយន្ត​ “Furious​ 8″

 

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ jaynestars

អត្ថបទពេញនិយម