Benzema ចេញ​ហាត់​លើក​ដុំ​ដែក សង្ឃឹម​​​​ប៉ះ Juventus លេង​បាន​វិញ​

  • 2015-05-07 20:43:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Karim Benzema ​របស់​ក្រុម​ Real Madrid ​​ជិត​ចូល​លេង​ឲ្យ​អធិរាជ​ស​បាន​វិញ​ហើយ បន្ទាប់​ពី​កីឡាករ​ជម្រើស​ជាតិ​បារាំង​រូប​នេះ ​បាន​បង្ហោះ​រូបភាព​​លើ Instagram ហាត់ប្រាណ​លើក​ដុំ​ដែក ​ដើម្បី​ឈាន​ដល់​ Fit បាន​១០០%​វិញ និង​សង្ឃឹម​ចូល​លេង​បាន​ពេល​ប៉ះ​ Juventus។

 

 

 

Benzema ​​​អវត្តមាន​ពី​ក្រុម​ Real ជាង​៣​សប្ដាហ៍​ហើយ បន្ទាប់​ពី​រង​របួស​ជង្គង់​ កាល​ពី​ខែ​មុន ក្នុង​ការ​ប្រកួត​ UEFA Champions League វគ្គ​៨​ក្រុម​ចុង​ក្រោយ ទល់​នឹង​ក្រុម​ Atletico Madrid។ យ៉ាងណាក្ដី​ ខ្សែ​ប្រយុទ្ធ​វ័យ​​២៧​ឆ្នាំ​រូប​នេះ បាន​បង្ហោះ​រូប​ថត​ហាត់​លើក​ដុំ​ដែក​លើ​ Instagram កាល​ពី​ម្សិល​មិញ​ ​ដោយ​ភ្ជាប់​ជាមួយ​នឹង​សារ​ខ្លី​ថា "#K Soon...”។

 

អំឡុង​ពេល​ដែល​ Benzema អវត្តមាន ក្រុម​របស់​លោក​ Carlo Ancelotti ​ឈ្នះ​៥​ប្រកួត ក្នុង​ការ​ប្រកួត​៦​លើក ខណៈ​ដែល​ប្រកួត​ចុង​ក្រោយ​នេះ គឺ​ចាញ់ Juventus ២-១ នៅ​​ប្រទេស​អ៊ីតាលី ក្នុង​ការ​ប្រកួត ជើង​ទី​១ UEFA Champions League វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។

 

​​យ៉ាង​ណា​មិញ​ ​​ខ្សែ​ប្រយុទ្ធ​មុត​ស្រួច​រូប​នេះ សង្ឃឹម​ថា​នឹង​អាច​ Fit ទាន់ និង​អាច​​ចូល​លេង​ជួយ​ដល់ Real វាយ​បក​យក​ឈ្នះ​លើ​ Juventus វិញ សម្រាប់​ការ​ប្រកួត​ដ៏​សំខាន់ ជើង​ទី​២ នៅ​កីឡដ្ឋាន Santiago Bernabeu ​នៅ​ថ្ងៃ​ទី​១៣ ខែ​ឧសភា សប្ដាហ៍​ក្រោយ៕

 

​ចុះ​ប្រិយ​មិត្ត​យល់​ថា Real អាច​​យក​ឈ្នះ​លើ Juventus បាន​វិញ​ឬ​អត់ បើ​ Benzema ​លេង​បាន​វិញ?

 

-ចុចអាន៖ Real Madrid ​គ្រង​តំ​ណែង​ជា​ក្លិប​មាន​ជាង​គេ​ ៣​ឆ្នាំ​ជាប់​គ្នា

 

​​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ dailymail

អត្ថបទពេញនិយម