បេក្ខជន​​​​១២​រូប​​​ត្រូវ​បាន​​ជ្រើស​រើស​​ដើម្បី​ឈាន​​ទៅ​​វគ្គ​ផ្ដាច់​ព្រ័ត្រសហគ្រិនឆ្នើម

  • 2015-05-08 01:18:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សហគ្រិន១២ រូប​ត្រូវ​បាន​​ជ្រើស​រើស​​ដើម្បី​​ឈាន​​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ ក្នុង​កម្មវិធី​ពាន​រង្វាន់​សហគ្រិន​​វ័យ​ក្មេង​ នា​រសៀល​នេះ​នៅ​សណ្ឋាគារ​​សុខា​​ភ្នំពេញ​​។​ នេះ​​គឺ​ជា​​​ការ​​​រៀប​ចំ​ជា​លើក​ដំបូង​​បំផុត​ក្នុង​ប្រទេស​កម្ពុជា​​ ​ដោយ​ក្រុម​អ្នក​ដឹក​នាំ​ប្រកប​ដោយ​វិជ្ជា​ជីវៈ​ JCI និង YEAC​ ។ ​​វគ្គ​ផ្ដាច់​ព្រ័ត្រ​នឹង​ប្រកាស​​លទ្ធផល​​​នៅ​​​​ ​​ថ្ងៃ​ទី ៣០ ខែ​ឧសភា​ ឆ្នាំ​​២០១៥​ ខាង​មុខ​នេះ​។

 

លោក​ សុខ​ ពិសិដ្ឋ​ អគ្គនាយក​​ក្រុមហ៊ុន​ G Gear បាន​ថ្លែង​ថា​​​ សហគ្រិន​ឆ្នើម​ទាំង​​១២​​រូប​ ត្រូវ​បាន​​ជ្រើស​រើស​​ ​ក្នុង​ចំណោម​សហគ្រិន​​ជាង ១០០ ​ក្រុមហ៊ុន​​​ដែល​​ដាក់​ពាក្យ​មក​​ប្រកួត​ប្រជែង​។ ​លោក​ថា​ ជំហាន​បន្ទាប់​​មក​គណៈកម្មាធិការ​​នឹង​ចុះ​ទៅ​ក្រុមហ៊ុន​​ទាំង​១២ ​ដើម្បី​សិក្សា​​ឱ្យ​ស៊ី​ជម្រៅ​អំពី​ក្រុមហ៊ុន​ ហើយ​បើ​មាន​ចំណុច​ងឿង​ឆ្ងល់​នឹង​​​មាន​ការ​សាក​សួរ​បន្ថែម​។​ "គណៈកម្មាធិការ​យើង​នឹង​ឱ្យ​ពិន្ទុ​បន្ថែម​ទៀត​​លើ​​ទស្សនៈ​វិស័យ និង​​​​ផែន​ការ​អនាគត​​​​របស់​ក្រុមហ៊ុន​នីមួយ​ៗ ហើយ​យើង​នឹង​ជ្រើស​រើស​៤ ក្រុមហ៊ុន​ក្នុង​ចំណោម​១២​ក្រុម​ហ៊ុន​ហ្នឹង​”។ ​​​​​

 

 

សហគ្រិន​ឆ្នើម​ទាំង​​១២​​រូប​​មាន​​៖ ​ទី​១​លោក ខន ឈន់​តារា ​ជា​ម្ចាស់ ​និង​អ្នកគ្រប់គ្រង​ទូទៅ​នៃ​ហាង​តែ​គុជ និង​កាហ្វេ​ KOI Café ​​ ​,ទី​២​លោក ជា​ សារិន ប្រធាន​ក្រុម​ហ៊ុន ​Champei Spa ,​ទី​៣​ លោក​លីម នីរ៉ា អគ្គនាយក​របស់​ក្រុមហ៊ុន Brands Management Limited , ទី​​៤​ លោក Bou Panha ខាង​ក្រុម​ហ៊ុន​​ Legend Tiger Co(a production company),ទី​៥​ អ្នក​ស្រី​​ Ngorn Vanntha ខាងColor Silk,ទី​៦ អ្នក​ស្រី​​​ កែវ​ មុំ​ អគ្គនាយិកា​ក្រុមហ៊ុន នំ​ស្រួយ​ លី លី ​,ទី​៧ កញ្ញា​ San Vannary ខាង​ Lotus Silk,ទី​៨ លោក​ Khim Bunlene ខាង​ Cambodia Farmer Rice,ទី​៩ ​កញ្ញា  Sok Sopheap ខាង​ Heng Kea Import Co.Ltd,ទី​១០ លោក​ Hong Leng Y ខាង​ Lotus Green Team Co.Ltd ,ទី​១១ លោក Ear Uy ខាង​ Osja studios,ទី​​ ១២ កញ្ញា ​Koung Sorita ខាង Ocean Technology Co ។

បេក្ខជន ​​៤​ នាក់​ ក្នុង​ចំណោម​​ ១២​​ នាក់ ​ដែល​បាន​ជ្រើសរើស​ នឹង​ប្រកាស​ឱ្យ​​​ឈ្នះ​ពាន ​​៤​ ផ្នែក​​​រួម​មាន ពាន​​អាជីវកម្ម​លេច​ធ្លោ​ប្រចាំ​ឆ្នាំ (Outstanding  Business of The Year) ពាន​​​អាជីវកម្ម​ប្រយោជន៍​សង្គម (Outstanding Social Business) ពាន​​​ស្ត្រី​សហគ្រិន​​ឆ្នើម​ (Outstanding Woman Entrepreneur) និង​ ពាន​រង្វាន់​​អាជីវកម្ម​ប្រើប្រាស់​បច្ចេកវិទ្យា​​ខ្ពស់ (High Tech Award) ៕

 

 

 

 

 

អានអត្ថបទ៖ CYEA 2015 ​បើក​ការ​ពិភាក្សា​​ស្វែង​​រក​សហគ្រិន​​​ឆ្នើម​ៗ​​​នៅ​កម្ពុជា​មក​គ្រង​ពាន​ ជា​លើក​ដំបូ​ង​​ ​

អានអត្ថបទ៖ ចូល​រួម​ពាន​ សហគ្រិន​ឆ្នើម ដើម្បី​ទទួល​​បាន​ផល​ចំណេញ​​សម្រាប់​អាជីវកម្ម​​​អ្នក

 

អត្ថបទ៖មៃ សុខលីម

អត្ថបទថ្មី