ឧបករណ៍​ជំនួយ​កាមេរ៉ា​ Smartphone​ សម្រាប់​​ថត​រូប ​និង​វីដេអូ​បាន​ច្បាស់

  • 2015-05-11 21:21:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាមេរ៉ា​របស់​ទូរសព្ទ​ Smartphone គឺ​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់​។ ថ្វី​ត្បិត​តែ​កាមេរ៉ា​ដែល​បាន​បំពាក់​នៅ​លើ​ Smartphone ទាំង​នោះ​បាន​ភ្ជាប់​មក​ជា​មួយ​នឹង​បច្ចេកវិទ្យា​​និងមុខងារ​ប្រើ​ប្រាស់​ទំនើបៗ ​ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួល​និង​គុណភាព​នៃ​ការ​ថត​បាន​ល្អ​ក៏​ពិត​មែន​  ប៉ុន្តែ​ក្នុង​ស្ថាន​ភាព​មួយ​ចំនួន​ក៏​ត្រូវ​ការ​ឧបករណ៍​បន្ថែម​ដើម្បី​ជំនួយ​ដែរ។ ដូច្នេះ​ខាង​ក្រោម​នេះ​គឺ​ជា​ឧបករណ៍​បន្ថែម​ចំនួន​បួនប្រភេទ​សម្រាប់​ជំនួយ​ដល់​កាមេរ៉ា​ Smartphone។

 

iRig MIC Cast

 

 

​iRig MIC Cast​ គឺ​ជា​ឧបករណ៍​​ប្រើ​សម្រាប់​ថត​សំឡេង​ប្រកប​ដោយ​គុណភាព​ខ្ពស់​និង​ច្បាស់​ល្អ​​នៅ​ពេល​ថត​វីដេអូ។ iRig Mic Cast ​ត្រូវ​បាន​បង្កើត​ឡើង​ជាពិសេស​សម្រាប់​ថត​សំឡេង​វីដេអូ​​ដោយ​កម្រិត​នៃ​ការ​ថត​សំឡេង​របស់​វា​គឺ​​​ច្បាស់​ មិន​ថា​​​ថត​ក្នុង​ចម្ងាយ​​ជិត ​ឬ​ចម្ងាយ​ឆ្ងាយ​ល្មម​នោះ​ទេ​។

 

តម្លៃ៖ ៣៩,៩៩ ដុល្លារ 

 

 

Olloclip

 

 

​គឺ​ជា​ប្រភេទ​ Lens កាមេរ៉ា​សម្រាប់​ទូរសព្ទ iPhone ហើយ​វា​ត្រូវ​បាន​ប្រើ​សម្រាប់​បង្កើន​គុណភាព​រូបភាព​​កាន់​តែ​ច្បាស់។ ជា​ពិសេស​ទៅ​ទៀត​នោះ​​​ ម៉ូដែល​ថ្មី​មួយ​នេះ​គឺ​ត្រូវ​បាន​រចនា​ឡើង​ដោយ​មាន​ទាំង​​កាមេរ៉ា​មុខ​ និង​ កាមេរ៉ា​ក្រោយ។ នៅ​ក្នុង​ Olloclip ​គឺ​ត្រូវ​បាន​រចនា​ឡើង​ដោយ​មាន​ប្រភេទ​​ Lens​ បួន​រួម​គ្នា ​​មានដូច​ជា​​ Fisheye,Wide-Angle,10x Macro​ និង15x Macro។

 

តម្លៃ៖ ៧៩,៩៩ ដុល្លារ 

 

 

Pocket Spotlight

 

 

Pocket Spotlight​ គឺ​ជា​ឧបករណ៍​ជំនួយ​កាមេរ៉ា​​ដើម្បី​​​បង្កើន​គុណភាព​រូបភាព​ឲ្យ​កាន់​តែ​ច្បាស់។ Pocket Spotlight​​ ត្រូវ​បាន​ភ្ជាប់​ដោយ​អំពូល​ LED​សម្រាប់​ជំនួញ​ពន្លឺ​។ ​មិន​ត្រឹម​តែ​ជួយ​បង្កើន​ពន្លឺ​រូបភាព​ឲ្យ​កាន់​តែ​ច្បាស់​នោះ​ទេ​​ ​នៅ​ពេល​ប្រើ​ប្រាស់​ឧបករណ៍​មួយ​នេះ​រូបភាព​គឺ​មិន​មាន​​​ស្នាម​​​ក្រហម​នៅ​ក្នុង​គ្រាប់​ភ្នែក​ ដូច​ជា​ពេល​​ថត​ដោយ​ប្រើ​ Flash ធម្មតា​នោះ​ទេ។

 

តម្លៃ៖ ៣០ ដុល្លារ

 

 

iPhone Boom Mic

 

 

​​ប្រសិន​បើ​អ្នក​ចង់​ថត​វីដេអូ​​ដែល​ស្ថិត​នៅ​​ចម្ងាយ​ឆ្ងាយ​ ហើយ​ចង់​បាន​​​សំឡេង​ច្បាស់​​ ងាក​មក​មើល​ឧបករណ៍​ Boom mics ​នេះ​ពិត​ជា​ស័ក្ដ​សម។​ Boom mics ត្រូវ​បាន​រចនា​ឡើង​ដោយ​​​មាន​រូបរាង​តូច​ ស្រាល​ ​និង​ងាយ​ដាក់​តាម​ខ្លួន។ ​ការ​ប្រើ​ប្រាស់​​​ឧបករណ៍​មួយ​នេះ​គឺ​ងាយ​ដោយ​គ្រាន់​តែ​ដោត​វា​ចូល​ទៅ​ក្នុង​រន្ធ​កាស​ជា​ការ​ស្រេច៕

 

តម្លៃ ៖ ៤០ ដុល្លារ

 

 

អាន​បន្ត៖ ក្ដារចុច Bluetooth សម្រាប់ iPhone, iPad​ ​សាក​ថ្ម​ម្ដង​ប្រើ​បាន​​៣​​ខែ 

 

ប្រែ​សម្រួល​៖​សំនៀង ប្រភព៖ digitaltrends