ឆ្នាំង​សាក​ប្រភេទ​​ថ្មីទាញ​ថាមពល​ពី​រុក្ខជាតិ​សាក​ថ្ម​ទូរសព្ទ​បាន

  • 2015-05-12 16:17:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​អ្នក​ស្រាវជ្រាវ​មួយ​ក្រុម​​ក្នុង​ប្រទេស​ឈីលី​បាន​បង្កើត​នូវ​ឧបករណ៍​បច្ចេកវិទ្យា​មួយ​ដែល​មាន​សមត្ថភាព​អាច​ទាញ​យក​ថាមពល​ពី​រុក្ខជាតិ​មក​សាក​ថ្ម​ទូរសព្ទ​ឬ​អំពូល​ LED បាន។

 

 

​E-Kaia ​គឺ​ជា​ឧបករណ៍​តូច​មួយ​ដែល​អាច​សាក​ថាមពល​អគ្គិសនី​សម្រាប់​ឧបករណ៍​តូច​ធម្មតា​បាន​ដូច​ជា​ទូរសព្ទ​ដៃ​​ឬ​អំពូល​ LED បាន​ដោយ​គ្រាន់​តែ​ទាញ​យក​ថាមពល​ពី​​រុក្ខជាតិ​មួយ​ដើម​តែ​ប៉ុណ្ណោះ​។ ​ដូច​ដែល​បាន​បញ្ជាក់​នៅ​លើ​គេហទំព័រ​របស់​វិទ្យាស្ថាន​​ Manquehue  ក្រុម​អ្នក​ផលិត​ឧបករណ៍​​ E-Kaia ​នេះ​បាន​និយាយ​ថា​ឧបករណ៍​សាក​​ថ្ម​បែក​ធម្មជាតិ​មួយ​នេះ​អាច​បញ្ចេញ​ថាមពល​អគ្គិសនី​បាន​​ ៥ វ៉ុល នៅ​កម្រិត 0.6 amps។ បើ​​ធ្វើ​ការ​ប្រៀប​ធៀប​ទៅ​នឹង​ឧបករណ៍​សាក​ថ្ម​​ ultra-compact USB របស់​ក្រុមហ៊ុន​ Apple ​ដូច​ជា​​ iPhone ​គឺ​ជិត​ប្រហែល​គ្នា​ដែរ​ដោយ​វា​បញ្ចេញ​ថាមពល​អគ្គិសនី​បាន​ ៥ វ៉ុល​នៅ​កម្រិត​ 1 amp។

 

​​ថាមពល​ដែល​ត្រូវ​បាន​ពី​រុក្ខជាតិ​នោះ​ទាញ​យក​​តាម​រយៈ​​បន្ទះ​សៀគ្វី​ជីវសាស្ត្រ​ "biocircuit board" ហើយ​វា​​​​ដំណើរ​ការ​ស្គែន​ និង​បំលែង​ទៅ​ជា​ថាមពល​អគ្គិសនី​នៅ​ប្រព័ន្ធ​ផ្នែក​ខាង​ក្នុង​នៃ​ឧបករណ៍ E-Kaia។ ប៉ុន្តែ​ក្រុម​អ្នក​ផលិត​នេះ​គឺ​នៅ​ស្ទាក់​ស្ទើរ​ចំពោះ​ការ​ពន្យល់​លម្អិត​​បន្ថែម​ពី​ឧបករណ៍​មួយ​នេះ​ខណៈ​ដែល​សិទ្ធិប៉ាតង់​របស់​ពួកគេ​គឺ​ស្ថិត​នៅ​ក្រោម​ការ​វាយ​តម្លៃ​នៅ​ឡើយ។

 

 

​ក្រុម​អ្នក​ផលិត​ដែល​មាន​ឈ្មោះ​​​ Evelyn Aravena, Carolina Guerrero និង Camila Rupcich សង្ឃឹម​ថា​​ពួក​គេ​នឹង​ធ្វើ​ជំនួញ​​ឧបករណ៍ E-Kaia នេះ​នៅ​​ក្នុង​ឆ្នាំ​នេះ​​តែ​ម្ដង​ដោយ​ទទួល​បាន​មូលនិធិ​​​ជំនួយ​ពី​​ភ្នាក់ងារ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នៃ​រដ្ឋាភិបាល​ឈីលី (CORFO)៕

 

អានបន្ត៖ ឧបករណ៍​ជំនួយ​កាមេរ៉ា​ Smartphone​ សម្រាប់​​ថត​រូប ​និង​វីដេអូ​បាន​ច្បាស់

 

ប្រែសម្រួល៖ សំនៀង

ប្រភព៖ appleinsider