ម៉ូតូ​អគ្គិសនី​ Tron Lightcycle​ ​ដាក់​លក់​ក្នុង​តម្លៃ​ជាង៧ម៉ឺន​ដុល្លារ

  • 2015-05-12 17:36:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ម៉ូតូ​អគ្គិសនី​ដែល​មាន​នៅ​ក្នុង​ខ្សែភាពយន្ត​​ Tron: Legacy ក្នុង​ឆ្នាំ​២០១០​​ ត្រូវ​បាន​​លក់​ក្នុង​តម្លៃ​​​ ៧៧០០០ ដុល្លារ​អាមេរិក​នៅ​លើ​គេហទំព័រ​ RM Sotheby​។

 

ម៉ូតូ​អគ្គិសនី​មួយ​នេះ​មាន​ឈ្មោះ​ថា​ Tron Lightcycle​ គឺ​ត្រូវ​បាន​ផលិត​នៅ​ក្នុង​ឆ្នាំ ២០១១​​ ហើយ​ម៉ូតូ​មួយ​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​​ចាប់​តាំង​ពី​ខែ​មីនា​មក​ម៉្លេះ​ ​ប៉ុន្តែ​វា​ទើប​តែ​ដាក់​ឲ្យ​ដេញ​ថ្លៃ​ជា​ផ្លូវការ​ថ្ងៃ​ទី២ ខែ​ឧសភា ​នេះ​ប៉ុណ្ណោះ។ ​រហូត​មក​ដល់​ពេល​នេះ វា​​ត្រូវ​បាន​ទិញ​​ដោយ​អ្នក​ទិញ​ម្នាក់បាត់​ទៅហើយ។

 

ម៉ូតូ​អគ្គីសនី​មួយ​នេះ​ត្រូវ​បាន​រចនា​ឡើង​ដោយ​យក​តាម​គំរូ​ម៉ូតូ​ក្នុង​ខ្សែភាពយន្ត​​  TRON: Legacy ដែល​បាន​បញ្ចាំង​កាល​ពី​ឆ្នាំ​ ២០១០។ Tron Lightcycle ​ត្រូវ​បាន​ដំណើរ​ការ​ថាមពល​ដោយ​ម៉ូទ័រ​អេឡិចត្រូនិក​កម្លាំង 96 V ​​ជា​មួយ​នឹង​​អាគុយ​លីចូម​ និង​ប្រអប់​លេខ​ពិសេស​​ដែល​គ្រប់​គ្រង​​ការ​បញ្ជា​ដោយ​ប្រព័ន្ធ​កុំព្យូទ័រ។ ​នៅ​ផ្នែក​ខាង​មុខ ​និង​ខាង​ក្រោយ​បំពាក់​ដោយ​ប្រព័ន្ធ​​ហ្វ្រាំង​ដែល​ប្រើ​កម្លាំង​ទឹក និង​បូម​មុខ​ក្រោយ។ បន្ថែម​ទៅ​ទៀត​នោះ​ផ្នែក​នៃ​កន្លែង​អង្គុយ​មាន​លក្ខណៈ​ទាប​ងាយ​ស្រួល​ជិះ​បើ​ទោះ​បី​ជា​ជិះ​ក្នុង​ល្បឿន​យឺត​ក៏​ដោយ៕

 

 

 

 

 

 

អាន​បន្ត៖ឆ្នាំង​សាក​ប្រភេទ​​ថ្មីទាញ​ថាមពល​ពី​រុក្ខជាតិ​សាក​ថ្ម​ទូរសព្ទ​បាន

 

ប្រែ​សម្រួល៖ សំនៀង ប្រភព៖ comicbookresources