៥​ប្រទេស​ដែល​មាន​អ្នក​លេង​ Facebook ​ច្រើន​ជាង​គេ

  • 2015-05-13 16:36:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បណ្ដាញ​សង្គម Facebook ​នា​ពេល​បច្ចុប្បន្ន​នេះ​កំពុង​តែ​មាន​ការ​ពេញ​និយម​ជា​ខ្លាំង​មិន​ថា​នៅ​ប្រទេស​អភិវឌ្ឍន៍​ឬ​កំពុង​អភិវឌ្ឍន៍​ក៏​ដោយ​ក៏​មាន​អ្នក​លេង​វា​ច្រើន​ណាស់​ដែរ។ ដោយ​សារ​តែ​មាន​ការ​ពេញ​និយម​ខ្លាំង​យ៉ាង​នេះ ទើប​ធ្វើ​ឱ្យ​ Facebook ​​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​មាន​អ្នក​បង្កើត Users ​ប្រើ​ច្រើន​ទៅ​ៗ។ ចុះ​ទន្ទឹម​នឹង​ភាព​ល្បីល្បាញ​នេះ តើ​ប្រទេស​ណា​ខ្លះ​ទៅ​ដែល​មាន​អ្នក​លេង​ច្រើន​ជាង​គេ? សូម​មើល​ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា ប្រិយ​មិត្ត​និង​ដឹង​ចម្លើយ​ហើយ៖

 

 

១. សហរដ្ឋ​អាមេរិក មាន​ Users ​សរុប​ដល់​ទៅ​ ១២៥ ៨៨១ ២២០

 

 

 

២. ចក្រភព​អង់គ្លេស  មាន​ Users ​សរុប​ដល់​ទៅ ២៦ ៥៤៣ ៦០០

 

 

 

៣. ទួរគី មាន​ Users ​សរុប​ដល់​ទៅ ២២ ៥៥២ ៥៤០

 

 

 

៤. អ៊ីតាលី មាន​ Users ​សរុប​ដល់​ទៅ ១៨ ៩៤២ ២២០

 

 

 

៥. អេស្ប៉ាញ  មាន​ Users ​សរុប​ដល់​ទៅ ១០ ៦១២ ៨២០

 

 

សូម​បញ្ជាក់​ថា ទិន្នន័យ​នេះ​គឺ​គិត​ត្រឹម​ពេល​ចុះ​ផ្សាយ​នេះ​ប៉ុណ្ណោះ ព្រោះ​ថា​ត្រឹម​ពេល​តែ​១​វិនាទី​នៅ​តាម​ប្រទេស​នីមួយ​ៗ​ខាង​លើ​នេះ​អាច​មាន​អ្នក​បង្កើត​ថ្មី​ជា​និច្ច មិន​អាច​កំណត់​ឱ្យ​ជាក់​លាក់​បាន​ទេ៕

 

ចុចអាន៖ម៉ូតូ​អគ្គិសនី​ Tron Lightcycle​ ​ដាក់​លក់​ក្នុង​តម្លៃ​ជាង៧ម៉ឺន​ដុល្លារ

 

 

​ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ top10for