Facebook បង្ហាញ​​មុខងារ​​​ថ្មី​ បង្ហោះ​​ព័ត៌​មាន​​​លឿន​ជាង​មុន​ដល់​​ទៅ​​១០​ដង​

  • 2015-05-14 23:10:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ហ្វេសប៊ុក​បាន​បង្ហាញមុខងារ​ថ្មី មាន​ឈ្មោះ​ថា Instant Articles ដែល​មុខងារ​នេះ នឹង​អនុញ្ញាត​ឱ្យ​បណ្ដា​សារព័ត៌មាន ចែក​រំលែក​អត្ថបទ​ព័ត៌មាន​របស់​ខ្លួន​ បាន​លឿនជាងមុន​ លើ​ News Feed របស់​អ្នកលេង​ហ្វេសប៊ុក។

 

 

ហ្វេសប៊ុក​បញ្ជាក់​ថា មុខងារ​​ថ្មី​នេះ​នឹង​ធ្វើ​ឱ្យ​អ្នកលេង​បណ្ដាញ​សង្គម​យក្ស ទទួល​បាន​បទពិសោធន៍​​ថ្មី ដោយ​​អត្ថបទ​ព័ត៌មាន នឹង​លេច​ឡើង​លើ​​​ទូរសព្ទ​ដៃ​​របស់​ពួកគេ​លឿន។ តាម​ស្តង់ដារ អត្ថបទ​មួយ​បង្ហាញ​​លើ​ហ្វេសប៊ុក មាន​រយៈពេល​៨វីនាទី តែ Instant Articles នឹងធ្វើ​​លឿនជាងមុន​ដល់​ទៅ​១០​ដងឯណោះ។

មិន​តែ​ប៉ុណ្ណោះមុខងារ​ខាងលើ នឹង​អាច​ឱ្យ​អ្នកលេង​ហ្វេសប៊ុក មើល​រូបភាព​ វីដេអូ ស្ដាប់​ច្បាស់​ល្អ រួមទាំងអាច​ចុច Like, Comment លើ​អត្ថបទ​បាន​ផងដែរ។ កាន់តែ​ពិសេស​នោះ ក្រុម​ស្ថាប័ន​សារព័ត៌មាន អាច​ដាក់​ការផ្សាយពាណិជ្ជកម្ម​របស់​ពួកគេលើ​អត្ថបទ ដោយ​ទទួល​ប្រាក់​ចំណូល​១០០% បើ​មិន​ដូច្នេះ​ទេស្ថាប័ន​សារព័ត៌មាន អាច​ឱ្យ​ហ្វេសប៊ុកជួយ​ផ្សព្វផ្សាយ add របស់​ពួកគេ​ជុំវិញ​អត្ថបទក៏​បាន តែ​ត្រូវ​ចែក​ប្រាក់​ចំណេញ ទៅ​​បណ្ដាញ​សង្គម​មួយ​នេះ​៣០%។ ហ្វេសប៊ុក​បន្ថែម​ថា ពួកគេ​អាចក៏​​តាមដាន​ទិន្នន័យ និង​ចរន្តនានា តាម​រយៈ ComScore ឬ​ឧបករណ៍​តាមដាន​ផ្សេងៗ​ទៀតជាដើម។ ​

 

ប្រធាន​ផ្នែក​ផលិត​របស់​ហ្វេសប៊ុក លោក Chris Cox និយាយ​ថា នេះ​ជា​មុខងារ​​មួយ ដែល​អាច​ឱ្យ​ស្ថាប័ន​សារព័ត៌មាន ផ្ដល់​នូវ​បទពិសោធន៍​ល្អ សម្រាប់​អ្នកអាន​របស់​ពួកគេ​លើ​ហ្វេសប៊ុក។ Instant Articles នឹង​ឱ្យ​ពួកគេ ចែក​ចាយ​អត្ថបទ​បាន​​លឿន​ភ្លាមៗ​ផងដែរ។

 

មុខងារ Instant Articles នឹង​ដាក់​ឱ្យដំណើរការ​ជាមួយ​ស្ថាប័ន​ព័ត៌មាននានា រួម​ទាំង The New York Times, National Geographic, BuzzFeed, NBC News, The Atlantic, The Guardian, BBC News, Spiegel និង Bild៕

 

 

 

តោះ! ហាត់​​ប្រើ​​ Messenger វីដេអូ​​​​សន្ទនា​​​​​តាម​​ទូរសព្ទ

Facebook បញ្ចេញ​មុខងារ​ Messenger ឱ្យ​ប្រើ​ប្រាស់​លើ​កុំព្យូទ័រ​

 

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ telegraph