កុំកុំ ធ្លាប់ជ្រុលដៃវាយ Mike Tyson បាក់ចង្អុលដៃ កាលពី៥ឆ្នាំមុន
- 2015-05-18 20:51:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំកុំ ធ្លាប់ជ្រុលដៃវាយ Mike Tyson បាក់ចង្អុលដៃ កាលពី៥ឆ្នាំមុន
ចន្លោះមិនឃើញ
តារាសម្ដែង Donnie Yen ដែលប្រិយមិត្តចំណាំហៅថា កុំកុំ បានជ្រុលដៃវាយទៅលើអតីតអ្នកប្រដាល់ Mike Tyson បាក់ចង្អុលដៃក្នុងឈុតវាយប្រហារគ្នាក្នុងរឿង Ip Man 3 ។
អតីតអ្នកប្រដាល់ទម្ងន់ធ្ងន់ Mike Tyson ត្រូវបានតារាសម្ដែង និងអ្នកដឹកនាំរឿង Donnie Yen អញ្ជើញឱ្យមកធ្វើជាតួគូសត្រូវរបស់គេក្នុងខ្សែភាពយន្តបែបក្បាច់គុណ Ip Man 3 ។ អំឡុងការសម្ដែងឈុតឆាកវាយប្រយុទ្ធគ្នានេះដែរ អ្នកទាំងពីរក៏ទទួលរងរបួសរៀងខ្លួនបន្តិចបន្តួចផងដែរ ប៉ុន្តែបុរសសញ្ជាតិអាមេរិកវ័យ៤៨ឆ្នាំដែលជាតួចិត្តអាក្រក់នោះ ហាក់មានរបួសធ្ងន់ជាងកុំកុំ។
ចំពោះរបួសនេះដែរ អតីតអ្នកប្រដាល់ធ្លាប់ឡើងប្រកួត៥៨ដង ឈ្នះ៥០ដងខាងលើនេះបាននិយាយថា៖ "ដំបូងឡើយម្នាក់ៗ គិតតែពីរបួសរបស់ Yen តែប៉ុណ្ណោះ។ ពួកគេមិនបានគិតដល់ខ្ញុំឡើយ។ ហើយពេលនេះ ខ្ញុំបានបាក់ចង្អុលដៃមួយបាត់ទៅហើយ”។
ចំណែកឯកុំកុំវិញ បាននិយាយចំពោះគ្រោះថ្នាក់នេះដែរថា៖ "Tyson ពិតជាសម្ដែងល្អណាស់។ ក្នុងការថតនេះ ខ្ញុំដឹងថាខ្ញុំបានវាយគាត់ត្រូវមែនទែនច្រើន ប៉ុន្តែខ្ញុំមិនគិតថាដល់ថ្នាក់បាក់ចង្អុលដៃនោះទេ។ ខ្ញុំពិតជាសូមទោសគាត់មែន ព្រោះនោះមិនមែនជាចេតនារបស់ខ្ញុំឡើយ”៕
ចុចអាន៖១១ឆ្នាំ Messi ជួយ Barcelona ឈ្នះពានធំៗ២២ពានរង្វាន់
ប្រែសម្រួល៖ មុន្នី រម្យ ប្រភព៖ lollipop