PSG ​ឱ្យ​តម្លៃ​ខ្លួន​ Ronaldo ​៨៩​លាន​ផោន ដើម្បី​មក​លេង​នៅ​បារាំង

  • 2015-05-23 15:57:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​ជើង​ឯក Ligue 1 ​របស់​បារាំង Paris Saint-Germain ​បាន​ស្នើ​តម្លៃ​ខ្លួន​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​ពី​ក្រុម Real Madrid ​៨៩​លាន​ផោន (១៣៧,៩​លាន​ដុល្លារ​អាមេរិក) ដើម្បី​បាន​កីឡាករ​ជើង​ស៊ុត​ម្នាក់​នេះ​មក​លេង​នៅ​បារាំង។ នេះ​បើ​តាម​កាសែត Marca ​របស់​អេស្ប៉ាញ​បាន​ចុះ​ផ្សាយ។

 

 

ប្រភព​ខាង​លើ​បាន​បញ្ជាក់​ថា ម្ចាស់​ក្លិប PSG ​លោក Nasser Al-Khelaifi ​គឺ​ជា​អ្នក​គាំទ្រ​ Ronaldo ​តាំង​ពី​កីឡាករ​រូប​នេះ​នៅ​ Manchester United ​មក​ម៉្លេះ ហើយ​ពេល​រូប​លោក​បាន​បាន​ដាក់​សំណើរ​ទិញ​យក​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​រូប​នេះ​មក​បារាំង​ហើយ​ក្នុង​តម្លៃ​ខ្លួន​៨៩​លាន​ផោន។ ហេតុ​ដែល​ធ្វើ​ឱ្យ​មាន​មហាសេដ្ឋី​ប្រាក់​វាល់​លាន​ខាង​លើ​ហ៊ាន​ដាក់​តម្លៃ​ខ្លួន​ម្ចាស់​ស្បែក​ជើង​មាស​រដូវ​កាល​មុន​រូប​នេះ ដោយសារ​តែ​រដូវ​កាល​នេះ​ក្រុម​អធិរាជ​ស​មិន​បាន​លើក​ពាន​អ្វី​មួយ​ឡើយ ខណៈ​ដែល​កីឡាករ​ភាគ​ច្រើន​នៅ​ក្នុង​ក្លិប​ក៏​មិន​សូវ​ជា​សប្បាយ​ចិត្ត​ប៉ុន្មានដែរ។

 

 

 

មួយ​វិញ​ទៀត​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ខ្សែ​ប្រយុទ្ធ​វ័យ​៣០​ឆ្នាំ​ខាង​លើ​ក៏​បាន​ចូល​ជួប​ផ្ទាល់​ជាមួយ​ម្ចាស់​ក្លិប​ Real ​លោក Florentino Perez  ផង​ដែរ ដើម្បី​ពិភាក្សា​គ្នា​រឿង​ទម្រង់​លេង​នៅ​ក្នុង​ក្រុម ថា​តើ​គួរ​ត្រូវ​តែ​ផ្លាស់​ប្ដូរ​យ៉ាង​​ណា​សម្រាប់​រដូវ​កាល​ក្រោយ។

 

Ronaldo ​ចូល​លេង​ឱ្យ​ក្លិប Real Madrid ​នៅ​ឆ្នាំ​២០០៩ ហើយ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​នេះ រូប​លោក​ជួយ​កុ្រម​យក្ស​មួយ​នេះ​បាន​លើក​ពាន​យ៉ាង​ច្រើន​ទាំង La Liga , Champions League ​និង​ FIFA Club World Cup ​ជា​ដើម។ ចំពោះ​រូប​លោក​ផ្ទាល់​វិញ ត្រឹម​រយៈ​ពេល​៦​ឆ្នាំ​នេះដែរ​ អាច​រក​គ្រាប់​បាល់​បាន​៣១០​គ្រាប់​ ដែល​ចំនួន​នេះ​បាន​ធ្វើ​ឱ្យ​អតីត​កីឡាករ Sporting ​រូប​នេះ​ជា​ជន​ទី​២​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិសាស្រ្ត​ក្រុម Real Madrid (អ្នក​លេង​មួយ បាន​៣២៣​គ្រាប់)៕

 

ចុចអាន៖Maradona ​ថា​អ្នក​ចាំ​ទី​ទាំង​អស់​ខ្លាច Ronaldo ​ជាង Messi

ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ dailymail