នៅ​បាលី​ អាច​ហែល​ទឹក​ និង​លេង​បាល់​កម្សាន្ត​ជា​មួយ​ដំរី

  • 2015-05-26 13:15:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឧទ្យាន​មួយ​កន្លែង​​ក្នុង​ក្រុង​ Ubud នៃ​កោះ​បាលី​ ប្រទេស​ឥណ្ឌូណេស៊ី​ បាន​ក្លាយ​ជា​កន្លែង​ទាក់ទាញ​ទេសចរ​ ដោយ​សារ​ទេសភាព​ដ៏​ស្រស់​ត្រកាល បូក​រួម​ការ​លេង​កម្សាន្ត​ជាមួយ​សត្វ​ដំរី​​ថែម​ទៀត​ផង។ ​ឧទ្យាន​ដែល​ជា​​ជម្រក​សម្រាប់​ជួយ​សង្គ្រោះ​សត្វ​​​ដែល​​​​​ប្រឈម​នឹង​​ការ​បរបាញ់​ខុស​ច្បាប់​នោះ​ មាន​​សត្វ​ដំរី​ចំនួន​៣០​ក្បាល​ ​ដែល​គេ​បាន​បង្រៀន​វា​ឲ្យ​ចេះ​គូរ​រូប លេង​បាល់​ ហែល​ទឹក និង​ប្រឡែង​លេង។ ភ្ញៀវ​ដែល​ទៅ​កម្សាន្ត​ អាច​​​​ជិះ​វាលេង​​ ​​​​​​​​​ឲ្យ​ចំណី លេង​បាល់ ឬ​ហែល​ទឹក​លេង​ជាមួយ​​វា​ក៏​បាន។

 

ចង់​ដឹង​ថា​ទិដ្ឋភាព​ស្រស់​ស្រាយ​យ៉ាង​ណា​សូម​ទស្សនា​ខាង​ក្រោម​នេះ៖

 

 
 
 
 
 
 
 
 
 

ចុច​អាន៖ ១០​កន្លែង​​ស្រស់​ស្អាត​​ដែល​អ្នក​មិន​នឹក​ស្មាន​​ថា​អាច​មាន​លើ​​ផែនដី

 

ដោយ៖ មាន រតនា ប្រភព៖ businessinsider

អត្ថបទថ្មី