លោកយាយភ្លោះវ័យ១០៣ឆ្នាំ ស្លាប់ខុសពេលគ្នាមិនដល់មួយខែ
- 2015-05-28 21:24:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោកយាយភ្លោះវ័យ១០៣ឆ្នាំ ស្លាប់ខុសពេលគ្នាមិនដល់មួយខែ
ចន្លោះមិនឃើញ
លោកយាយ Florence Davies និង Glenys Thomas ដែលជាបងប្អូនភ្លោះមានអាយុ ១០៣ឆ្នាំ បានបាត់បង់ជីវិតត្រឹមពេលជិតមួយខែពីគ្នា នៅមណ្ឌលថែទាំមនុស្សចាស់ក្នុងចក្រភពអង់គ្លេស។
អ្នកស្រី Christine Tipper ដែលជាអនុប្រធានមណ្ឌលថែទាំមនុស្សចាស់ Abermill បាននិយាយថា "វាជាសិទ្ធិដ៏ធំមួយសម្រាប់យើងទាំងអស់គ្នានៅ Abermill ដើម្បីមើលថែនារីដ៏អស្ចារ្យពីរនាក់"។ អ្នកស្រីបានបន្តទៀតថា "ពួកគាត់ទាំងពីរនាក់ មានឥទ្ធិពលវិជ្ជមាននៅក្នុងមណ្ឌល ហើយយើងទាំងអស់គ្នានៅទីនេះ ក្រុមគ្រួសារ និងមិត្តភ័ក្ដិរបស់ពួកគាត់ ប្រាកដជានឹកពួកគាត់ខ្លាំង"។
លោកយាយ Glenys Thomas បានស្លាប់កាលពីថ្ងៃទី ២៣ខែមេសា ហើយរំលងផុតបាន ២៧ថ្ងៃ លោកយាយ Florence Davies បានស្លាប់បន្តទៀតនៅថ្ងៃទី២០ ខែឧសភាកន្លងទៅ។ បងប្អូនភ្លោះចំណាស់ទាំងពីរនាក់នេះ កើតនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ១៩១១។ សរុបរួមគ្នា លោកយាយទាំងពីរមានកូន ៥នាក់ ចៅ ១២នាក់ និងចៅទួត ១៩នាក់។
អ្នកនាំពាក្យរបស់មណ្ឌលថែទាំមនុស្សចាស់ Abermill បាននិយាយថា លោកយាយ Thomas និងលោកយាយ Davies តែងចំណាយពេលនៅជាមួយគ្នាក្នុងបន្ទប់លំហែរួម និងរស់នៅក្នុងបន្ទប់ជាប់គ្នា អាចចេញចូលទៅវិញទៅមកបាន។ លោកយាយទាំងពីរនាក់ បានស្លាប់បន្ទាប់ពីប្រារព្ធខួប ១០៣ឆ្នាំនៅក្នុងមណ្ឌល បានត្រឹមប៉ុន្មានខែប៉ុណ្ណោះ៕
ចុចអាន៖ លោកយាយវ័យ៦៥ឆ្នាំ ផ្ដល់កំណើតដល់កូនភ្លោះបួននាក់
ប្រែសម្រួល៖ គង់ វិសាល ប្រភព៖ abcnews