ញ៉ាំ​អស់​៩៣ដុល្លារ ឲ្យ​លុយ​ធីប​២០០០​ដុល្លារ​

  • 2015-05-28 23:39:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​រឿង​​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​​បាន​កើត​ឡើង​ក្នុង​ហាង​អាហារ​មួយ​កន្លែង​នា​ទី​ក្រុង​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក​ ដែល​បុរស​ម្នាក់​បាន​ឲ្យ​លុយ​ធីប​ដល់​ទៅ​​២០០០​ដុល្លារ​​សម្រាប់​អាហារ​តម្លៃ​​៩៣​ដុល្លារ។

 

 

បើ​តាម​ម្ចាស់​ហាង​​​ Blue 44 លោក​ Chris Nardelli បាន​ឲ្យ​ដឹង​ថា​កាល​ពី​យប់​ថ្ងៃ​ចន្ទ​កន្លង​ទៅ​​ ​​បុរស​ម្នាក់​រួម​ជា​មួយ​​​មិត្តភ័ក្ដិ​បាន​មក​កុម្ម៉ង់​​​អាហារ​ដែល​ខ្លួន​ចូល​ចិត្ត​មក​ញ៉ាំ ហើយ​បាន​ឲ្យ​លុយ​ទឹក​តែ​ដល់​ទៅ​២០០០​ដុល្លារ ចំណែក​តម្លៃ​ក្នុង​វិក័យបត្រ​​​អស់​ត្រឹម​៩៣​​ដុល្លារ។​

 

​​​​​​​​​​​​​លោក Nardelli​ បាន​បន្ថែម​​ឲ្យ​ដឹង​ថា ​បុរស​​​ដែល​បាន​ឲ្យ​លុយ​ធីប​នោះ​គឺ​ជា​អ្នក​ចូលចិត្ត​ញ៉ាំ​ស៊ុប​ ហើយ​ក៏​​រស់​នៅ​ក្បែរ​ហាង​អាហារ​នោះ​ផង​ដែរ។ ​ ពេល​ឲ្យ​ធីប​ហើយ​ បុរស​ជា​ភ្ញៀវ​ចិត្ត​ល្អ​នោះ ក៏​បាន​ស្នើ​ឲ្យ​មាន​ការ​ចែក​លុយ​ធីប​​ផង​ដែរ​ គឺ​១០០០ដុល្លារ​បាន​ទៅ​ចុងភៅ ចំណែក​ឯ​ម្ចាស់​ហាង និង​អ្នក​បម្រើ​សេវា​ក្នុង​ហាង​ឈ្មោះ Laura Dally បាន​ម្នាក់​៥០០ដុល្លារ៕​

 

ចុច​អាន៖ ហាង​អាហារ​មួយ​នៅ​ចិន ស្លៀក​កាន់​តែ​ខ្លី​ ចុះ​ថ្លៃ​កាន់​តែ​ច្រើន

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ ​reuters

អត្ថបទពេញនិយម