Cavani ​ថា Zlatan ​ជា​កីឡាករ​ល្អ​បំផុត​លំដាប់​ពិភព​លោក

  • 2015-06-03 22:12:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ Edinson  Cavani ​បាន​បញ្ចេញ​អារម្មណ៍​ផ្ទាល់​ខ្លួន​ថា ​មិត្ត​រួម​ក្រុម​របស់​លោក Zlatan Ibrahimovic ​គឺ​ជា​ខ្សែ​ប្រយុទ្ធ​កំពូល​លំដាប់​ពិភព​លោក​ម្នាក់ ដែល​កម្រ​បាន​ជួប​និង​មាន​សមត្ថភាព​លើស​គេ។

 

 

Cavani ​បាន​និយាយ​ពី​ទម្រង់​លេង​របស់​អតីត​ខ្សែ​ប្រយុទ្ធ​ក្រុម Ajax , Juventus , Inter Milan ,  Barcelona ​និង​ AC Milan​ បន្ទាប់​ពី​ជួយ​ក្រុម PSG ​លើក​ពាន​២ (Ligue 1 ​និង Coupe de France) ​ក្នុង​រដូវ​កាល​នេះ​ថា៖ "បាន​លេង​និង​ហ្វឹកហាត់​ជាមួយ Zlatan ​គឺ​ជា​រឿង​ពិសេស​ខ្លាំង​ណាស់​សម្រាប់​ខ្ញុំ ព្រោះ​គាត់​ជា​កីឡាករ​ម្នាក់​ល្អ​ខ្លាំង​ណាស់​ក្នុង​ពិភព​បាល់​ទាត់​។ ខ្ញុំ​បាន​រៀន​ច្រើន​ពី​គាត់​អំឡុង​ពេលប៉ុន្មាន​ឆ្នាំ​មក​នេះ​ព្រោះ​គាត់​តែងតែ​មាន​អ្វី​ប្លែក​ៗ​រហូត”។

 

 

Zlatan ​ផ្លាស់​ពី AC Milan ​មក PSG ​កាល​ពី​ឆ្នាំ​២០១២ ​ហើយ​អំឡុង​ពេល​៣​ឆ្នាំ​មក​នេះ រូប​គេ​អាច​ជួយ​ក្រុម​ខ្លាំង​នៅ​បារាំង​មួយ​នេះ​លើក​ពាន​ជា​ច្រើន​ដូចជា Ligue 1 ​៣​សម័យ​កាល​ជាប់​គ្នា, Trophée des champions ​២​ដង , Coupe de la Ligue ​២​ដង​ និង Coupe de France ​១​ដង។ ហើយ​អ្វី​ដែល​ធ្វើ​ឱ្យ​គេ​កាន់​តែ​សរសើរ​កីឡាករ​វ័យ​៣៣​ឆ្នាំ​រូប​នេះ​ថែម​ទៀត គឺ​តាំង​ពី​ចូល​លេង​នៅ​ឈុត​ធំ​មក រូប​គេ​​ទៅ​លេង​ឱ្យ​ក្រុម​ណា​តែងតែ​អាច​ជួយ​ក្រុម​លើក​ពាន​លីក​កំពូល​ក្នុង​ប្រទេស​នោះ​ជា​និច្ច៕

ចុចអាន៖Ronaldo៖ Zlatan គឺជា​កីឡាករ​សំណព្វ​ចិត្ត​ខ្ញុំ នៅ​ Ligue 1

 

 

ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ goal

អត្ថបទពេញនិយម