​ឡុងដុង​លេខ​១ បាងកក​លេខ​២​ ​ក្នុង​នាម​ជា​​ទី​ក្រុង​មាន​​​​ទេសចរច្រើន​បំផុត​​

  • 2015-06-04 18:03:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទី​ក្រុង​ឡុងដុង​​ ប្រទេស​អង់គ្លេស​ បាន​ជាប់​​ចំណាត់​ថ្នាក់​លេខ​១​ក្នុង​នាម​​​ជា​ទីក្រុង​ដែល​មាន​ប្រជាប្រិយភាព​​ជាង​គេ​ក្នុង​ពិភព​លោក ប្រចាំ​ឆ្នាំ តាម​ពី​ក្រោយ​ដោយ​ទីក្រុង​បាងកក​ ប្រទេស​ថៃ។

 

 

យោង​តាម​​​​ការ​ធ្វើ​ចំណាត់​ថ្នាក់​​ទីក្រុង​ពិភពលោក​ប្រចាំ​ឆ្នាំ​ដែល​ធ្វើ​ឡើង​ដោយ Mastercard Global Cities Index រាជ​ធានី​របស់​ប្រទេស​​អង់គ្លេស​ ​បាន​ជាប់​​ជា​ទីក្រុង​ដែល​មាន​ទេសចរ​ទៅ​លេង​ច្រើន​បំផុតប្រចាំ​ឆ្នាំ​២០១៤​កន្លង​ទៅ។

 

ទីក្រុង​ឡុងដុង​បាន​ទទួល​ទេសចរ​មក​ទស្សនា​​ចំនួន​១៨,៨២​លាន​នាក់កាល​ពី​ឆ្នាំ​មុន។​ អ្នក​ជំនាញ​ជា​ច្រើន​​បាន​រំពឹង​ទុក​ថា​ចំនួន​​ទេសចរ​នឹង​កើន​ឡើង​៦​ភាគរយ​បន្ថែម​​នៅ​ពេល​ដែល​ប្រទេស​អង់គ្លេស​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​​កីឡា​បាល់​ឱប​ពិភពលោក​ នា​ខែ​កញ្ញា​ខាង​មុខ។

 

លោក​ Boris Johnson ដែល​ជា​អាជ្ញាធរ​ក្រុង​ឡុងដុង​បាន​សម្ដែង​​នូវ​ភាព​រីករាយ​ និង​មាន​​មោទនភាព​​ចំពោះ​​ចំណាត់​ថ្នាក់​នេះ ហើយ​ក៏​បាន​ប្រារព្ធ​ពិធី​អបអរសាទរ​ចំពោះ​ជ័យជំនះ​នេះ​ផង​ដែរ។​

 

ដោយ​ឡែក​ ទីក្រុង​ដែល​ជាប់​ចំណាត់​ថ្នាក់​លេខ​៣​បន្ទាប់​ពី​ទីក្រុង​ឡុងដុង និង​បាងកក គឺ​​ទី​ក្រុង​​ប៉ារីស ប្រទេស​បារាំង តាម​ពី​ក្រោយ​ដោយ​ទីក្រុង​ឌុយបៃ អ៊ីស្តាន់ប៊ុល ញូវយ៉ក សិង្ហបុរី កូឡាឡាំពួរ សេអ៊ូល និង​ហុងកុង៕

 

ចុច​អាន៖ មិន​ឃើញ​មិន​ជឿ! ទីក្រុង​កម្សាន្ត​​មាន​បឹង​កណ្ដាល​វាល​ខ្សាច់

 

ប្រែ​សម្រួល៖ មាន​ រតនា ប្រភព៖ mirror , mastercard ​​​​​

អត្ថបទពេញនិយម