ខេមរៈ សិរីមន្ត ស្នើ​ពលរដ្ឋ​ខ្មែរ​ទាំង​មូល​ទុក​ខ្លួន​ឯង​ជា​ប៉ូលិស​ចរាចរ

  • 2015-06-10 15:34:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“ខ្ញុំ​ចង់​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​មូល​ទុក​ខ្លួន​ឯង ជា​ប៉ូលិស​ចរាចរ​ម្នាក់ រាល់​ពេល​ធ្វើ​ដំណើរ"។ នេះ​ជា​ការ​លើក​ឡើង​តារា​ចម្រៀង ខេមរៈ សិរីមន្ត ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រធាន​បទ "រួម​គ្នា​គោរព និង​អនុវត្តន៍​ច្បាប់​ចរាចរណ៍​នៅ​កម្ពុជា" នា​ក្រសួង​ព័ត៌មាន។

 

 

សិរីមន្ត បញ្ជាក់​ថា ប្រជាពលរដ្ឋ​ទាំង​អស់​គួរ​តែ​ដឹង និង​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំង​អស់​គ្នា។ ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរ​ណ៍នៅ​ប្រទេស​កម្ពុជា មិន​អាច​ពឹង​ផ្អែក​លើ​ស្ថាប័ន​ពាក់ព័ន្ធ និង​សិល្បករ សិល្ប​ការិនី​នោះ​ទេ ប៉ុន្តែ​ទាម​ទារ​ឱ្យ​មាន​ការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ទាំង​អស់​គ្នា។ អតីត​ជន​រង​គ្រោះ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​​រូប​នេះ​ បន្ត​ម្យ៉ាង​ទៀត​ថា សូម្បី​ជន​បរទេស ដែល​កំពុង​រស់​អាស្រ័យ​នៅ​ប្រទេស​កម្ពុជា ក៏​ត្រូវ​ចូលរួម​គោរព​ច្បាប់​ប្រទេស​កម្ពុជា​ផង​ដែរ។

 

តារា​ចម្រៀង​ល្បី​ខាង​លើ​ជឿជាក់​ថា នៅ​ពេល​ពលរដ្ឋ​ម្នាក់ៗ ចាត់​ទុក​ខ្លួន​ឯង​ជា​សមត្ថកិច្ច​ចរាចរ​រាល់​ពេល​ធ្វើ​ដំណើរ​ហើយ​នោះ គ្រោះថ្នាក់​ចរាចរណ៍​ប្រាកដ​ជា​ត្រូវ​បាន​កាត់​បន្ថយ ហើយ​ក៏​មាន​ន័យ​ថា ការ​គោរព​ច្បាប់​នៅ​ប្រទេស​កម្ពុជា​កើន​ឡើង​ផង​ដែរ។ សិរីមន្ត ស្នើ​ឱ្យ​មាន​ការ​អនុវត្តទាំង​អស់​គ្នា​ចាប់​ពេល​នេះ​តទៅ ប្រសិន​បើ​យល់​ថា ទស្សនៈ​ខាង​លើ​ត្រឹម​ត្រូវ។

 

ហើយ​រូប​គេ ក៏​នឹង​ចូល​រួម​ច្រៀង​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី ដ៏​ធំ​មួយ​នា​ពេល​ខាង​មុខ ដោយ​មិន​យក​ប្រាក់​កម្រៃ ដើម្បី​ផ្សព្វផ្សាយ​ពី​ការ​គោរព​ច្បាប់​ចរាចរណ៍ ដែល​រៀប​ចំ​ឡើង​ដោយ Home Media សហការ​ជាមួយ​ក្រសួង​ព័ត៌មាន។ ទោះ​បី​ជា​កាល​បរិច្ឆេទ​មិន​ទាន់​បាន​ប្រាប់​ឱ្យ​ដឹង​យ៉ាង​ណា​ក្ដី ប៉ុន្តែ​តារា​ចម្រៀង ខេមរៈ សិរីមន្ត និង​មាន​ការ​ចែក​មួក​សុវត្ថិភាព​ដល់​អ្នក​ទស្សនា​មួយ​ចំនួន​ជាមួយ ខាន់ ជែមស៍ ទៀត​ផង៕

 

អានអត្ថបទ៖ តារា​ចាស់​ថ្មី ចូលរួម​សន្និសីទ​សារព័ត៌មាន ស្ដី​ពី​ចរាចរណ៍​ម្សិលមិញ

អាន​អត្ថបទ៖ អតីត​ជយលាភី​លេខ​១​ប្រឡង​ចម្រៀង​ទូទាំង​ប្រទេស រត់​មក​លេង​កំប្លែង

 

អត្ថបទ៖ សំ ជំនាញ

 

អត្ថបទពេញនិយម
អត្ថបទថ្មី