EverJobs អះអាងថា​ការងារ​រាប់ពាន់​កន្លែង​​រង់ចាំកូនខ្មែរ

  • 2015-06-10 18:11:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការងារ​រាប់ពាន់​រួមមាន ជំនាញ​គណនេយ្យ គ្រូបង្រៀន អ្នកបើកបរ​ជាដើម​ កំពុង​តែបើកចំហរ​​រង់ចាំ​ពលរដ្ឋ​ខ្មែរ ជា​ពិសេស​យុវវ័យ នៅឯ​គេហទំព័រ និង​ក្រុមហ៊ុន​បរទេស Everjobs។

 

កញ្ញា Anne Rose Dingemans

 

គេហទំព័រ​នេះ ផ្ដល់​ភាព​​ងាយស្រួល ក្នុង​ការ​​ស្វែងរក​​ការងារ ក្នុង​ប្រទេស​កម្ពុជា ដោយ​យុវវ័យ​គ្រាន់​តែ​ចូល​ទៅ​កាន់​អាសយដ្ឋាន រួច​ស្វែងរក​ការងារតាមជំនាញ​ដែល​ខ្លួនមាន​។

 

ក្នុង​សន្និសីទ​​កាសែត កាល​ពី​រសៀល​ម្សិលមិញ​ កញ្ញា Anne Rose Dingemans ជា​​នាយក​គ្រប់គ្រងប្រចាំនៅកម្ពុជា បាន​ឱ្យ​ដឹង​ថា ពលរដ្ឋ​កម្ពុជា​គ្រប់រូប អាច​ដាក់​ពាក្យ​សុំ​ធ្វើការ​បាន ទៅ​តាម​ចំណង់ចំណូលចិត្ត និង​ជំនាញ​វិជ្ជាជីវៈ​ខ្លួន។ សម្រាប់​ការ​ដាក់​ពាក្យ មាន​ភាព​ងាយស្រួល ព្រោះ​​គេហទំព័រ​មាន​​ឧបករណ៍​បង្កើត​ប្រវត្តិរូប​ស្វ័យប្រវត្តិ ហើយ​បើ​​ប្រវត្តិ​រូប​មាន​ចំណុច​ខ្វះខាត អ្នក​ជំនាញ​នឹង​ទាក់ទង​ប្រាប់ ក្នុង​ន័យ​កែ​តម្រូវ ដោយ​មិន​គិត​ថ្លៃ​ឡើយ។

 

កញ្ញា Anne Rose បន្ថែម​ថា ៖«​យើង​​បង្កើត​គេហទំព័រ​នេះ​ឡើង ដោយសារសេដ្ឋកិច្ច​កម្ពុជា​រីកចំរើន ​​ប្រជាជន​មាន​ចំណេះ​ខាងប្រើ​អ៊ីនធឺណិត​ច្រើន និងអ្វី​ដែល​យើង​ចង់​​បាន​នោះ គឺ​ផ្ដល់​ការងារ​ដែល​ត្រូវ​​នឹង​ជំនាញ​​របស់​ពួកគាត់»។

 

បើ​ចង់​ដឹង​ច្បាស់​ពី​គេហទំព័រនេះ សូម​ចុចតំណ​នេះ!

 

 

 

នុះ..!​​ធ្លាប់​ឃើញ​គ្រូ​ខ្មែរ​បង្រៀន​អង់គ្លេស​ ចុះ​​គ្រូ​អង់គ្លេស​បង្រៀន​ខ្មែរ​វិញ​ម៉េច​ដែរ?

អ្នក​​ឈ្នះ​​ពាន​​វោហារ​សព្ទ​​ និង​​មតិ​​ឆ្នើម​​របស់ ​​JCI ត្រៀម​​ប្រកួត​​វគ្គ​​បន្ត​​នៅ​ម៉ា​ឡេ​ស៊ី

 

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទពេញនិយម