តារាល្បីមួយក្រុម ត្រៀមចេញទៅសម្ដែងនៅអូស្ត្រាលីល្ងាចនេះ
- 2015-06-10 18:17:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាល្បីមួយក្រុម ត្រៀមចេញទៅសម្ដែងនៅអូស្ត្រាលីល្ងាចនេះ
ចន្លោះមិនឃើញ
តារាចម្រៀងល្បីៗ រួមជាមួយក្រុមតន្ត្រី Coconut Band នឹងចេញដំណើរទៅកាន់ប្រទេសអូស្ត្រាលីល្ងាចនេះ ដើម្បីចូលរួមសម្ដែងការប្រគំតន្ត្រីសប្បុរសធម៌ រៀបចំនៅទីនោះ។
លោក សម ប៉ឺទី ប្រធានក្រុមដឹកនាំសិល្បករប្រាប់ Sabay មុននេះបន្តិចថា ដំណើរនេះ ធ្វើឡើងក្រោមការឧបត្ថម្ភពីមូលនិធិសង្គ្រោះកុមារកម្ពុជានៅអូស្ត្រាលី។ ជាលើកដំបូងហើយសម្រាប់ពួកគេ និងមានរយៈពេល៥សប្ដាហ៍។ ទោះបីជាយ៉ាងណា អ្នកនិពន្ធបទភ្លេង នៅផលិតកម្មហង្សមាសរូបនេះ មិនបានបញ្ជាក់ច្បាស់ពីទីតាំងសម្ដែងនៅអូស្ត្រាលីនោះទេ ដោយរង់ចាំដល់ពេលចេញដំណើរ។
ជាមួយគ្នានោះ លោកបន្ថែមថា សិល្បករទាំងអស់ ដែលទៅចូលរួមការប្រគំតន្ត្រីលើកនេះ សុទ្ធសឹងតែមានភាពចាស់ទុំក្នុងវិស័យសិល្បៈដូចជាលោក ដួង សុខគា, កញ្ញា ស៊ុន ស្រីពេជ្រ, កុល ដាវី, សុខ រក្សា ជាដើម។ ចំណែកក្រុមភ្លេង ក៏មានបទពិសោធន៍យូរឆ្នាំ និងធ្លាប់បានចូលរួមលេងក្នុងកម្មវិធីធំៗរបស់ទូរទស្សន៍ហង្សមាសទៀតផង។ ផ្អែកលើហេតុផលទាំងនេះប្រធានក្រុមជឿជាក់ថា ការប្រគំតន្ត្រីសប្បុរសធម៌ នឹងទទួលបានជោគជ័យមិនខាន៕
អានអត្ថបទ៖ ម៉ូដសក់ថ្មីនេនទុំ មើលពីក្រោយស្មានតែមនុស្សស្រី!
អានអត្ថបទ៖ ខេមរៈ សិរីមន្ត ស្នើពលរដ្ឋខ្មែរទាំងមូលទុកខ្លួនឯងជាប៉ូលិសចរាចរ
អត្ថបទ៖ សំ ជំនាញ