ម៉ូដែល​បង​ប្អូន​ភ្លោះ​៣ សង្ហា​ទាំង​៣ ល្បី​ទាំង​នៅ​អាស៊ី និង​ហូលីវូដ

  • 2015-06-11 13:05:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Luu Brothers សំដៅ​លើ​ឈ្មោះ​តារា​ម៉ូដែល​បង​ប្អូន​ប្រុស​ភ្លោះ​បី​នាក់ ដែល​មាន​ឈ្មោះ​ល្បី​ទាំង​ក្នុង​វិស័យ​​សិល្បៈ​ទាំង​នៅ​អាស៊ី និង​នៅ​ហូលីវូដ រួម​មាន Mark Luu, Charles Luu និង Lance Luu។

 

 

កើត​នៅ​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​១៩៨៧ នៅ​ទីក្រុង Toronto ប្រទេស​កាណាដា កូន​ភ្លោះ​ទាំង​៣​មាន​ឈាម​ជ័រ​ជា​កូន​កាត់​ចិន និង​វៀតណាម និង​បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​តាំង​ពី​ឆ្នាំ​២០០៤ តាម​រយៈ​ការ​ថត​ពាណិជ្ជកម្ម ដើរ​ម៉ូដ និង​ថត​វីដេអូ​ចម្រៀង។ ពួក​គេ​បាន​ចូល​សម្ដែង​ភាពយន្ត​ហូលីវូដ​ដំបូង​ តាម​រយៈ​រឿង "Pacific Rim” នៅ​ឆ្នាំ​២០១៣។ ក្រៅ​ពី​សិល្បៈ​ពួក​គេ​ក៏​មាន​ចំណូល​ចិត្ត​ចំពោះ​កីឡា​ជា​ច្រើន​ដែរ​ដូច​ជា កាយ​វប្បកម្ម បាល់​បោះ បាល់​ឱប និង​ក្ដារ​ស្គី​ទឹក​កក​ជា​ដើម។ ក្រឡេក​មើល​សកម្មភាព​ខ្លះ​ៗ​របស់​តារា​បងប្អូន​ភ្លោះ​ទាំង​៣​ខាង​ក្រោម​នេះ៖

 

បង​ប្អូន​ទាំង ៣​ក្នុង​រឿង "Pacific Rim"

 
 
 
 
 
 
 
 
 
 

ចុចអាន៖១២៥ឆ្នាំ​មុន ដល់​ឥលូវ ​ឈុត​ប៊ីគីនី ​​ប្រែប្រួល​យ៉ាង​ណា​ខ្លះ?

ចុចអាន៖អាយុ​​​២ឆ្នាំ​​ ​តែ​​​​​លេង​ស្ទីល​សង្ហា​មិន​ចាញ់ Harry Styles

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ venusbuzz

អត្ថបទថ្មី