រថក្រោះ​ថ្មី​ Armata ​របស់​រុស្សី​​បំពាក់​មុខងារ​​​​បន្ថែម​អាច​​​ប្រយុទ្ធ​​នឹង​សត្រូវ​​មក​ពី​​គ្រប់​​ទិសទី

  • 2015-06-15 15:26:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​​​​រុស្សី​បាន​ឲ្យ​ដឹង​ថា ​ខ្លួន​ទើប​​​បំពាក់​មុខងារ​ថ្មី​ៗ​ពិសេស​ៗ​ លើ​រថក្រោះ​ចម្បាំង​ចុង​ក្រោយ​បំផុត​​ Armata។ ការ​បន្ថែម​មុខ​ងារ​ថ្មី​នេះ​នឹង​ធ្វើ​ឲ្យ​រថក្រោះ​នេះ​ក្លាយ​ជា​គ្រឿង​ចម្បាំង​មួយ​ ដែល​​មាន​កម្លាំង​ខ្លាំងក្លា ​​អាច​​​ប្រយុទ្ធ​​នឹង​សត្រូវ​​មក​ពី​​គ្រប់​​ទិសទី។

 

ខាង​ក្រោម​នេះ​គឺ​ជា​មុខ​ងារ​ពិសេសៗ​៤​​ដែល​នឹង​មាន​លើ​រថក្រោះ​របស់​រុស្សី៖​

 

 

 

១. របាំង​ការពារ​អ្នក​បាញ់​គ្រាប់​បញ្ជា​ដោយ​តេឡេ​​​

របាំង​ការពារ​អ្នក​បាញ់​​កាំ​ភ្លើង​​ត្រូវ​បាន​បញ្ជា​បាន​​ដោយ​តេឡេ​ អាច​ឲ្យ​អ្នក​​ប្រយុទ្ធ​ពី​លើ​រថក្រោះ​​មាន​ឧកាស​រួច​ផុត​ពី​គ្រោះ​ថ្នាក់​បាន ​នៅ​ពេល​ដែល​រថក្រោះ​មាន​ការ​ប៉ះ​ទង្គិច​ខ្លាំង។ រថក្រោះ​នេះ​ធំ​ហើយ​ធ្ងន់​ជាង​មុន​ ប៉ុន្តែ​បើក​បាន​ស្រួល​ ប្រៀប​បី​ដូច​ជា​បើ​ក​រថយន្ត​ទំនើប​អីចឹង​ដែរ។

 

២. ការ​គ្រប់​គ្រង​ដោយ​បច្ចេកវិទ្យា​កុំព្យូទ័រ​ មុខងារ​នេះ​អាច​ឲ្យ​អ្នក​ដែល​នៅ​ខាង​ក្នុង​ បញ្ជា​វា​ឲ្យ​ទៅ​មុខ​ ថយ​ក្រោយ​ ទៅ​ឆ្វេង​ ឬ​ទៅ​ស្ដាំ​ និង​​ កំណត់​គោល​ដៅ​វាយ​ប្រហារ​ ដោយ​គ្រាន់​តែ​ចុច​ប៊ូតុង​​មួយ​ចំនួន​ប៉ុណ្ណោះ​ និយាយ​រួម​គឺ​ប្រៀប​ដូច​ជា​ការ​លេង​ហ្គេម​យ៉ាង​អីចឹង។

 

៣. ការ​ការពារ​ខ្លាំង​ជា​មុន​ ​​រថក្រោះ​នេះ​ប្រើ​ប្រាស់​អាវ​ការ​ពារ​រចនា​ថ្មី​ ដែល​អាច​ធន់​នឹង​កម្ដៅ​ភ្លើង​ ព្រម​ទាំង​អាច​ការ​ពារ​ការ​បាញ់​​បំប្លោង​របស់​សត្រូវ​បាន​ទៀត​ផង។

 

៤. កាំភ្លើង​កាណុង​ខ្លាំង​ជាង​មុន​ ទំហំ​កាណុង​របស់​រថក្រោះ​សព្វ​ថ្ងៃ​មាន​អង្កត់​ផ្ចិត​ត្រឹម​តែ​១២៥​ម.ម.​ ដោយ​ឡែក​អង្កត់​ផ្ចិត​កាណុង​ថ្មី​​នឹង​មាន​ទំហំ​​ធំ​ដល់​ទៅ​១៥៥​ម.ម.​  ដែល​អាច​បាញ់​​ផ្តក់​ និង​បាញ់​ជា​រ៉ុកកែត​បាន។

 

 

 

 

-ចុច​អាន៖ Toyota Mirai ២០១៦​​​ គ្មាន​​​បំពង់​ស៊ីមុាំង​ ដោយសារ​​រំផាយ​​ទឹក​​ មិន​មែន​ផ្សែង​ទេ​

 

ប្រែ​សម្រួល​៖ ហៃ​ សុខ​ហេង​ ប្រភព៖ nytimes

អត្ថបទថ្មី