Tevez៖ អ្នកមិនអាចស្រលាញ់បាល់ទាត់បានទេ បើមិនស្រលាញ់ Messi
- 2015-06-15 15:40:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Tevez៖ អ្នកមិនអាចស្រលាញ់បាល់ទាត់បានទេ បើមិនស្រលាញ់ Messi
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Carlos Tevez បាននិយាយថាអ្នកគ្រប់គ្នាមិនគួរស្រលាញ់បាល់ទាត់ទេ ប្រសិនបើមិនស្គាល់ច្បាស់ពីកីឡាករ Lionel Messi នោះ។
កីឡាករ Tevez ដែលទើបតែបានចូលលេងក្នុងជម្រើសជាតិអាហ្សង់ទីនវិញ ក្រោយចប់ព្រឹត្តិការណ៍ World Cup នៅប្រទេសប្រេស៊ីលនោះបានបញ្ជាក់ថាមិត្តរួមក្រុមរបស់គេ Messi ជាកីឡាករល្អណាស់ ទាំងនៅលើទីលាន និងក្រៅទីលាន។ ដូច្នេះបើសិនជាអ្នករាល់គ្នាមិនស្រលាញ់ម្ចាស់ពានរង្វាន់ Ballon d'Or ៤សម័យរូបនេះទេ នោះអ្នកមិនគួរស្រលាញ់បាល់ទាត់ឡើយ។
កីឡាករវ័យ៣១ឆ្នាំបានបន្ថែមទៀតថា៖ "ខ្ញុំជឿជាក់ថាមនុស្សគ្រប់គ្នា ដែលស្រលាញ់ Messi គឺមកពីពួកគេជាជនជាតិអាហ្សង់ទីន និងគាត់ស្គាល់ច្បាស់ថានរណាជាកីឡាករល្អ។ អ្នកណាដែលមិនស្រលាញ់ Messi គឺដូចជាមិនដឹងអ្វីទាំងអស់ពីបាល់ទាត់។ ខ្ញុំមិនដឹងថាមានរឿងអីកើតឡើងទេចំពោះខួរក្បាលរបស់អ្នកទាំងនោះ”។
ខ្សែប្រយុទ្ធក្រុមសេះបង្កង់ Juventus ខាងលើនេះបានចូលលេងក្នុងក្រុមជម្រើសជាតិអាហ្សង់ទីនតាំងពីឆ្នាំ២០០៤មក ចំណែកឯខ្សែប្រយុទ្ធក្រុម Barcelona វិញបានចូលជម្រើសជាតិនៅឆ្នាំ២០០៥។ នេះមានន័យថាពួកគេទាំងពីរនាក់នេះ ប្រកៀកស្មាគ្នាចូលប្រយុទ្ធឱ្យអាហ្សង់ទីនអស់ពេល១០ឆ្នាំមកហើយ៕
ចុចអាន៖ដឹងអត់ថាហេតុអ្វី Tevez ចូលចិត្តបៀមក្បាលដោះពេលទាត់ចូល?
ប្រែសម្រួល៖ មុន្នី រម្យ ប្រភព៖ goal