Balotelli ​សន្យា​ជាមួយ​អ្នកគាំទ្រ​ Liverpool ​ថា...

  • 2014-10-12 18:15:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mario Balotelli ​បាន​អរគុណ​ចំពោះ​អ្នក​គាំទ្រ​របស់​ខ្លួន​នៅ​ Liverpool ​ទាំង​អស់​ ហើយ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ក៏​បាន​​សន្យា​ថា​រូប​គេ​នឹង​បង្ហាញ​ទម្រង់​លេង​ល្អ​ឡើង​វិញ​នៅ​ប្រកួត​ក្រោយៗ។

 

 

Balotelli ​ដែល​មាន​ទម្រង់​លេង​ធ្លាក់​ចុះ​ប៉ុន្មាន​ប្រកួត​មក​នេះ​បាន​សរសេរ​ពាក្យ​អរគុណ​ចំពោះ​អ្នក​គាំទ្រ​ដែល​នៅ​តែ​ស្រលាញ់​រូប​គេ​នៅ​លើ​ Instagram ​ថា៖ “ខ្ញុំ​សូម​អរគុណ​ខ្លាំង​ណាស់​ចំពោះ​អ្នកគាំទ្រ​ទាំង​អស់​។ ខ្ញុំ​ដឹង​អ្នក​ទាំង​អស់​គ្នា​មាន​សង្ឃឹម​មក​លើ​ខ្ញុំ ចង់​ឱ្យ​ខ្ញុំ​រក​គ្រាប់​បាល់​ហើយ​រក​ឱ្យ​បាន​ច្រើន​ប៉ុន្តែ​សូម​អ្នក​ទាំង​អស់​គ្នា​ទុក​ពេល​ឱ្យ​ខ្ញុំ​ខ្លះ​ ហើយ​ខ្ញុំ​នឹង​បង្ហាញ​ថា​វា​នឹង​ពិត​ជា​កើត​ឡើង”។

 

ខ្សែ​ប្រយុទ្ធ​វ័យ​២៤​ឆ្នាំ​រូប​នេះ​តាំង​ពី​មក​លេង​នៅ Liverpool ​មក​ ទើប​តែ​រក​គ្រាប់​បាល់​បាន​១​គ្រាប់​ប៉ុណ្ណោះ ​ក្នុង​៨​ប្រកួត​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ ការ​ធ្លាក់​ទម្រង់​លេង​នេះ​ក៏​បាន​ធ្វើ​ឱ្យ​រូប​គេ​គ្មាន​ឈ្មោះ​ក្នុង​ជម្រើស​ជាតិ​អ៊ីតាលី​ដែរ​ក្នុង​ព្រឹត្តិការណ៍​ជម្រុះ​ Euro 2016 ​នេះ៕

 

ប្រែ​សម្រួល៖ សុខ មុន្នី​រម្យ

ប្រភព៖ sport.net

អត្ថបទពេញនិយម