ក្មេង​ស្រី​​​​​រុក្ខជាតិ​​ដឹង​ខ្លួន​​​​វិញ​បន្ទាប់​ពី​​​​​ឮ​បទ​ "Gangnam Style”

  • 2015-06-19 17:43:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិត​ជា​មិន​គួរ​ឲ្យ​ជឿ​ក្មេង​ស្រី​អាយុ​១០​ឆ្នាំ​​​​ដែល​សន្លប់​​ក្លាយ​​​​មនុស្ស​រុក្ខជាតិ​​​​​ជា​ច្រើន​ខែ​​​ម្នាក់​បាន​បាន​ដឹង​ខ្លួន​​​ឡើង​វិញ​​​​​ ​​​​​​​​​​បន្ទាប់​ពី​បាន​​​​​​​ឮ​​​​ម្ដាយ​ច្រៀង​​បទ​ “Gangnam Style” ​របស់​​​​ ​PSY ។

 

ជីវិត​ក្មេង​ស្រី​ម្នាក់​នោះ​បាន​ធ្លាក់​ខ្លួន​មាន​ជំងឺ​ភ្លាម​ៗ​ដោយ​មិន​បាន​ដឹង​មុន​កាល​ពី​ថ្ងៃ​ទី១៨​ ខែ​មករា​ ឆ្នាំ​២០១៤ នៅ​ពេល​ដែល​​នាង​ចាប់​ផ្ដើម​មាន​អារម្មណ៍​ឈឺ​ក្បាល​​ខ្លាំង​​ ​និង​ក្អួតចង្អោរ។​ ភ្លាមៗ​នោះ​នាង​ក៏​បាន​សន្លប់​​​លែង​ដង​ខ្លួន​​​​​រហូត​​​​​គ្រូពេទ្យ​បាន​និយាយ​ថា៖ "វា​គ្មាន​ប្រយោជន៍​អ្វី​ទេ​សម្រាប់​ការ​វះកាត់"។

 

 

បន្ទាប់​មក​ក្រុម​គ្រួសារ​ក្មេង​ស្រី​ក៏​បាន​ទទូច​ គ្រូពេទ្យ​ឲ្យ​ធ្វើ​ការ​វះកាត់​ទោះ​ដឹង​ថា​គ្មាន​សង្ឃឹម​។ កុមារី​​បាន​ទទួល​ការ​វះ​កាត់​ចំនួន​បួន​ដង​ក្នុង​រយៈ​ពេល​តែ​មួយ​ខែ​ប៉ុណ្ណោះ។ ​ទោះ​ជា​យ៉ាងណា​ក៏ដោយ​ក្មេង​ស្រី​ខាង​លើ​នៅ​តែ​មិន​អាច​ដឹង​ខ្លួន​ពី​ការ​សន្លប់​នឹង​​ស្ទើរ​​​​ក្លាយ​ជា​មនុស្ស​រុក្ខជាតិ​ជា​រៀង​រហូត​។

 

ប៉ុន្តែ​រឿង​អព្ភូតហេតុ​ក៏​បាន​កើត​ឡើង៊។​​​ ម្ដាយ​របស់​ក្មេង​ស្រី​បាន​ប្រាប់​ថា៖​ "រឿង​នេះ​បាន​កើត​ឡើង​នៅ​ថ្ងៃ​ទី៦​ខែ​កញ្ញា​។ ​ខ្ញុំ​បាន​អង្គុយ​នៅ​ក្បែរ​គ្រែ​កូន​ស្រី​របស់​ខ្ញុំ​និង​បាន​ច្រៀង​បទ “Gangnam Style”។ ខ្ញុំ​ចង់​ឲ្យ​នាង​​​ឮ​​បទ​នេះ។ ​បន្ទាប់​មក​ភ្លាម​ៗ​នោះ​នាង​ក៏​បាន​បញ្ចេញ​សំឡេង​​ ​​​​​និង​​ ​​ញញឹម​​ដោយ​គ្មាន​អារម្មណ៍​អ្វី​សោះ​នៅ​លើ​ផ្ទៃ​មុខ​របស់​នាង"។ ម្ដាយ​ម្នាក់​នោះ​បាន​បន្ថែម​ថា​​បទ ​​“Gangnam Style” ​របស់​ PSY​ ​​​​​​ជា​ចម្រៀង​ដែល​តែងតែ​ធ្វើ​ឲ្យ​កូន​ស្រី​របស់​គាត់​សើច​មុន​ពេល​នាង​បាន​សន្លប់។

 

នៅ​ថ្ងៃ​បន្ទាប់​ម្ដាយ​របស់​នាង​​បាន​ច្រៀង​បទ​ “Gangnam Style” ​ម្ដង​ទៀត​ហើយ​ក្មេង​ស្រី​គូរ​ឲ្យ​អាណិត​នោះ​ក៏​បាន​សើច​សារ​​ជា​ថ្មី​។ តាំងពី​ពេល​នោះ​មក​អាការៈ​កុមារី​​នេះ​ក៏​បាន​ល្អ​បន្តិច​ម្ដង​ៗ​ដោយ​នាង​អាច​អង្គុយ ឈរ​ ​​និង​ដើរ​បាន​យឺត​ៗ។ ដូច្នេះ​ឥទ្ធិពល​របស់​ចម្រៀងK-Pop បាន​នាំ​មក​នូវ​សេចក្ដី​សង្ឃឹម​ឡើង​វិញ​សម្រាប់​គ្រួសារ​មួយ​នេះ៕

 

អាន៖ Goo Hara ​ថត​ចំហ​ល្វែង​លើ​ជា​លើក​ដំបូង​

 

ប្រែ​សម្រួល៖​ ហេង សុធារិទ្ធិ ប្រភព៖​ koreaboo​​​​​​​​

អត្ថបទពេញនិយម