ធ្ងន់​ក Neymar ​ត្រូវ​ពិន័យ​៤​ប្រកួត​ហើយ បង់​លុយ​១​ម៉ឺន​ដុល្លារ​ទៀត

  • 2015-06-20 15:41:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Neymar ​ត្រូវ​សហព័ន្ធ​កីឡា​បាល់ទាត់​អាមេរិក​ខាង​ត្បូង​ពិន័យ​ជា​ផ្លូវការ ៤​ប្រកួត​និង​ត្រូវ​បង់​ប្រាក់​ចំនួន​១​ម៉ឺន​ដុល្លារ​ទៀត ដោយសារ​តែ​រឿង​ទទួល​បាន​កាត​ក្រហម​និង​បញ្ចេញ​អាកប្បកិរិយា​មិន​សមរម្យ​នៅ​លើ​ទីលាន។

 

 

 

កាល​ពី​ម្សិលមិញ​នេះ ខ្សែ​ប្រយុទ្ធ​ Neymar ​ត្រូវ​គេ​ពិន័យ​តែ​មួយ​ប្រកួត​ទេ​ពេល​ទទួល​បាន​កាត​ក្រហម ប៉ុន្តែ​បន្ទាប់​ពី​សហព័ន្ធ​បាល់ទាត់​អាមេរិក​ខាង​ត្បូង​ធ្វើ​ការ​វិនិច្ឆ័យ​ចំពោះ​ទង្វើ​​មិន​សមរម្យ​របស់​គេ​តាំង​ពី​ប្រកួត​ជាមួយ​ប៉េរូ​មក ទើប​សម្រេច​ពិន័យ​រហូត​ដល់​៤​ប្រកួត​​ និង​បង់​ប្រាក់​១​ម៉ឺន​ដុល្លារ​ថែម​ទៀត។

 

ការ​ពិន័យ​៤​ប្រកួត​នេះ​ដែរ​គឺ​មាន​ន័យ​ថា​កីឡាករ​លេង​នៅ Barcelona ​ខាង​លើ​នេះ​នឹង​ត្រូវ​អវត្តមាន​មិន​អាច​ជួយ​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​រហូត​ទល់​ចប់​ព្រឹត្តិការណ៍ Copa America ​នេះ​តែ​ម្ដង ទោះ​ជា​ក្រុម​សាំបា​មួយ​នេះឡើង​ទៅ​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ក៏​ដោយ។

 

ចំពោះ​កីឡាករ Carlos Bacca ​ដែល​ទទួល​បាន​កាត​ក្រហម​ជាមួយ​នឹង Neymar ​ដែរ​នោះ​ក៏​ត្រូវ​បាន​គេ​ពិន័យ​ផង​ដែរ​គឺ​មិន​ឱ្យ​ចូល​លេង​២​ប្រកួត​និង​ពិន័យ​ជា​ប្រាក់​៥​ពាន់​ដុល្លារ​អាមេរិក៕

 

​ចុចអាន៖ប្រេស៊ីល​ចាញ់​កូឡុំប៊ី​ ស្រប​ពេល​ Neymar ​និង​ Bacca ​វាយ​គ្នា​រហូត​បាន​កាត​ក្រហម​

 

ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ goal

អត្ថបទថ្មី