Samsung បង្ហាញរថយន្តមានអេក្រង់ក្រោយ ងាយស្រួលអ្នកបើកវ៉ា
- 2015-06-22 16:59:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Samsung បង្ហាញរថយន្តមានអេក្រង់ក្រោយ ងាយស្រួលអ្នកបើកវ៉ា
ចន្លោះមិនឃើញ
សប្ដាហ៍មុន ក្រុមហ៊ុន Samsung បានបង្ហាញគំរូរថយន្តដឹកទំនិញថ្មីមួយមានឈ្មោះថា “Safety Truck” ដើម្បីធ្វើឲ្យការបើកបរនៅលើដងផ្លូវកាន់តែមានសុវត្ថិភាព។
Safety Truck ត្រូវបានបំពាក់ដោយកាមេរ៉ាឥតខ្សែ (Wireless Camera) នៅផ្នែកខាងមុខ និងផ្ទាំងអេក្រង់ធំៗចំនួនបួននៅផ្នែកខាងក្រោយនៃរថយន្ត ដើម្បីបង្ហាញទិដ្ឋភាពនៅផ្នែកខាងមុខទៅឡានខាងក្រោយបានឃើញ។
ក្រុមហ៊ុនរបស់កូរ៉េខាងត្បូងមួយនេះបាននិយាយថា ការបំពាក់ឧបករណ៍បច្ចេកវិទ្យាទាំងនេះ គឺដើម្បីឲ្យរថយន្តដែលកំពុងបើកបរនៅផ្នែកខាងក្រោយបានឃើញបានកាន់ច្បាស់ទិដ្ឋភាពនៅផ្នែកខាងមុខរថយន្តដឹកទំនិញ និងផ្ដល់ភាពងាយស្រួលដល់ពូកគេក្នុងការសម្រេចចិត្តជាពិសេសនៅពេលសម្រេចចិត្តវ៉ារថយន្តដឹកទំនិញនោះ។ បន្ថែមទៀតនោះ វាក៏អាចការពារការបុកសត្វ ឬអ្នកធ្វើដំណើរផ្សេងទៀតនៅលើដងផ្លូវផងដែរ។
ប៉ុន្តែក្រុមហ៊ុន Samsung បានបញ្ជាក់ថា “Safety Truck” កំពុងស្ថិតនៅជារថយន្តគំរូតែប៉ុណ្ណោះ មិនទាន់ដំណើរការនោះទេ។ Samsung បន្ថែមទៀតថា ខ្លួននឹងផ្ដល់បច្ចេកវិទ្យាអេក្រង់ និងសហការជាមួយក្រុមហ៊ុន "B2B client" សម្រាប់ការធ្វើតេស្ដ ហើយក្រុមហ៊ុនជឿថា វានឹងដាក់ឲ្យដំណើរការក្នុងពេលឆាប់ៗនេះ៕
អានបន្ត៖ Land Rover ផលិតបច្ចេកវិទ្យាថ្មីអាចដឹងជង្ហុកលើផ្លូវ បញ្ចៀសគ្រោះថ្នាក់
ប្រែសម្រួល៖ សំនៀង
ប្រភព៖ businessinsider