Neymar ​ព្រម​ទទួល​កំហុស និង​​សុំ​ទោស​ មុន​ចាក​ចេញ​ពី​ក្រុម

  • 2015-06-24 17:45:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​ក្រុម​​​ជម្រើស​ជាតិ​ប្រេស៊ីល Neymar ​បាន​​និយាយ​ព្រម​ទទួល​កំហុស​ និង​សុំទោស​ដល់​មិត្ត​រួម​ក្រុម​ និង​អ្នក​ដែល​ពាក់ព័ន្ធ​ទាំង​អស់ សម្រាប់​ទង្វើ​ឆ្គាំឆ្គង​របស់​ខ្លួន មុន​នឹង​ចាក​ចេញ​ពី​ក្រុម​ និង​ចាក​ចេញ​ពី​​​ប្រទេស​ឈីលី​​ ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កំណើត​វិញ ​កាល​ពី​ម្សិល​មិញ។

 

 

​កីឡាករ​វ័យ​២៣​ឆ្នាំ ​របស់​ក្លិប​ FC Barcelona ដែល​ត្រូវ​បាន​សហព័ន្ធ​បាល់ទាត់​អាមេរិក​ខាង​ត្បូង​ពិន័យ​ ៤ប្រកួត ​ដោយសារ​តែ​រឿង​ទទួល​បាន​កាត​ក្រហម និង​មិន​អាច​លេង​ដល់​ចប់​កម្មវិធី​ប្រកួត Copa America រូប​នេះ បាន​និយាយ​ទាំង​ទឹក​មុខ​សោក​សៅ​ថា៖ "Copa America គឺ​ត្រូវ​បាន​បញ្ចប់​ហើយ​សម្រាប់​ខ្ញុំ ដូច្នេះ​គ្មាន​ហេតុផល​អ្វី ដែល​ខ្ញុំ​ត្រូវ​នៅ​ទី​នេះ​ទៀត​ទេ។ វា​ជា​រឿង​សោកសៅ​សម្រាប់​ខ្ញុំ និង​ជា​រឿង​ដ៏​អាក្រក់ ហើយ​​វា​​ជា​រឿង​មួយ​ ដែល​ខ្ញុំ​ត្រូវ​រៀន​សូត្រ​បន្ថែម។ ​ខ្ញុំ​ចង់​និយាយ​ប្រាប់​ដល់​មិត្ត​រួម​ក្រុម​ ​បុគ្គលិក​ក្រុម​​ទាំង​អស់​ពី​អារម្មណ៍​សោកស្ដាយ​របស់​ខ្ញុំ។ ឥឡូវ​ជា​ពេល​ដែល​ខ្ញុំ​ត្រូវ​ឈប់​គិត និង​រីករាយ​ជាមួយ​គ្រួសារ​របស់​ខ្ញុំ"៕

 

​សូម​ទស្សនា​វីដេអូបន្ថែម​​ខាង​ក្រោម៖

 

 

-ចុចអាន៖ ធ្ងន់​ក Neymar ​ត្រូវ​ពិន័យ​៤​ប្រកួត​ហើយ បង់​លុយ​១​ម៉ឺន​ដុល្លារ​ទៀត

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ 101GreatGoals