រូបមន្តងាយៗបំបាត់ការឈឺធ្មេញយ៉ាងឆាប់រហ័ស
- 2015-06-25 17:16:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រូបមន្តងាយៗបំបាត់ការឈឺធ្មេញយ៉ាងឆាប់រហ័ស
ចន្លោះមិនឃើញ
មនុស្សភាគច្រើនតែងមានបញ្ហាឈឺធ្មេញចៀសមិនរួច ជាពិសេសនៅពេលទទួលទានសាច់ និងអាហាររឹងច្រើនហួសកម្រិត។ ឈឺធ្មេញខ្លាំងពេក អាចឈានរហូតដល់ហើមថ្ពាល់ ហ៊ឹងត្រចៀក និងបង្កច្រើនទៀតប្រសិនបើទុកយូរ។ ដូចនេះដើម្បីទប់ស្កាត់ការឈឺចាប់ភា្លមៗ សូមសាកល្បងរូបមន្តងាយៗដូចខាងក្រោម៖
១. លាយម្រេចមួយកូនស្លាបព្រាកាហ្វេ និងអំបិលមួយកូនស្លាបព្រាកាហ្វេ រួចចាក់ទឹកចូលបន្តិច។ ក្រោយមកកូរឲ្យចូលគ្នា និងយកទៅដាក់កន្លែងដែលកំពុងឈឺចាប់។
២. កំពឹសខ្ទឹមសដំឲ្យបែក លាយអំបិលបន្តិច យកទៅញាត់កន្លែងដែលកំពុងឈឺចាប់ខ្លាំង។
៣. ម្សៅផ្កាក្លាំពូ ប្រេងអូលីវ ឬប្រេងឆាផ្សេងទៀត លាយបញ្ចូលគ្នាឲ្យសព្វ រួចយកទៅញាត់កន្លែងដែលកំពុងឈឺចាប់។
ប្រសិនបើការឈឺចាប់នោះ ឈានដល់ដំណាក់កាលហើមថ្ពាល់ សាកល្បងទំពាខ្ទឹមបារាំង ឬបុកឲ្យហ្មត់បន្តិចយកទៅដាក់កន្លែងឈឺ ដើម្បីកម្ចាត់មេរោគ ដែលជាមូលហេតុបណ្ដាលឲ្យហើម។
ដើម្បីការពារកុំឲ្យមានបញ្ហាឈឺធ្មេញ ត្រូវអនុវត្តតាមវិធីខាងក្រោម៖
១. ដុសសម្អាតធ្មេញ បន្ទាប់ពីទទួលទានអ្វីមួយ ជាពិសេសគឺក្រោយពេលទទួលទានអាហារ ២. ចៀសវាងទទួលទានអាហារ និងភេសជ្ជៈ ដែលមានជាតិស្ករច្រើន ៣. បញ្ឈប់ការជក់បារី
សូមទស្សនាវីដេអូ ណែនាំពីរូបមន្តបំបាត់ការឈឺធ្មេញ៖
ចុចអាន៖ វិធីងាយៗ ការពារខ្លួនកុំឲ្យឈឺផ្ដាសាយក្នុងរដូវភ្លៀង
ចុចអាន៖ វិធីងាយៗកម្ចាត់ស្នឹមលឿង និងធ្វើឲ្យធ្មេញសស្អាត
ចុចអាន៖ វិធីដកធ្មេញបែបថ្មី មិនចំណាយលុយតែអស់សាំងឡាន
ដោយ៖ គង់ វិសាល ប្រភព៖ Top 10 Home Remedies