វីដេអូ​ថ្មី​បង្ហាញ​​​ទំនាក់ទំនង CL ជាមួយ Miley Cyrus និង Jeremy Scott

  • 2015-06-25 21:00:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​រ៉េប​ប្រចាំ​ក្រុម 2NE1 CL ដែល​ជា​តារា​កូរ៉េ​មាន​មិត្តភ័ក្ដិ​សុទ្ធ​តែ​តារា​ល្បី​ៗ​នៅ​អាមេរិក ត្រូវ​បាន​អ្នក​គាំទ្រ​ចាប់​អារម្មណ៍​ម្ដង​ទៀត ក្រោយ​ពី​នាង​បាន​លេច​មុខ​ក្នុង​វីដេអូ Trailer មួយ​របស់​អ្នក​ច្នៃ​ម៉ូដ​ល្បី​អាមេរិក Jeremy Scott និង​តារា​ចម្រៀង Miley Cyrus។

 

 

Jeremy Scott ដែល​ជា​អ្នក​គ្រប់គ្រង​ថ្មី​នៅ​ក្រុមហ៊ុន Moschino ត្រូវ​បាន​អ្នក​គាំទ្រ​ក្រុម 2NE1 (Blackjacks) ស្គាល់​យ៉ាង​ច្បាស់​ ដោយ​សារ​គេ​ជា​មិត្ត​ស្និទ្ធ​ស្នាល​របស់​ CL ដែល​មិត្ត​ភាព​របស់​ពួក​គេ​ត្រូវ​បាន​បង្ហាញ​កាន់​តែ​ច្បាស់​ក្នុង​វីដេអូ trailer ភាពយន្ត​ឯកសារ​ថ្មី​មួយ​របស់ Jeremy Scott។

 

ភាពយន្ត​ឯកសារ​មួយ​នេះ​មាន​ចំណងជើង​ថា "Jeremy Scott: The Peoples Designer” ដែល​បង្ហាញ​ពី​ដំណើរការ​រៀប​ចំ​របស់ Scott សម្រាប់​កម្មវិធី​បង្ហាញ​ម៉ូដ Moschino កាល​ពី​ឆ្នាំ​២០១៤។

 

ក្រៅ​ពី CL និង Miley វីដេអូ​នេះ​មាន​​វត្តមាន​តារា​ចម្រៀង​ល្បី​ៗ​លំដាប់​ពិភពលោក​មួយ​ជា​ច្រើន​ទៀត​ដូច​ជា Rita Ora, Katy Perry និង​ Rihanna ជា​ដើម។

 

ភាពយន្ត​ឯកសារ​មួយ​នេះ នឹង​ចាក់​បញ្ចាំង​ផ្លូវ​ការ​នៅ​រោង​ភាពយន្ត​ទូទាំង​សហរដ្ឋ​អារម្មណ៍ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ៕

 

ចុចអាន៖៨ ​សន្លឹក​រាង​​សិចស៊ី​​របស់​​​​ ​​CL ​​​មើល​​ហើយ​​​​មាន​​អារម្មណ៍​ប្លែក

ចុចអាន៖តារា​ហូលីវូដ​ល្បី ១១នាក់​ដែល​អ្នក​មិន​ដឹង​ថា​​ជា​មិត្ត​ស្និទ្ធស្នាល​របស់ CL

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ koreaboo

អត្ថបទពេញនិយម