មហាសេដ្ឋី​ចិន​ទិញ​ដី​នៅ​អាមេរិក​ ២៣​លាន​ដុល្លារ​ទុក​អភិរក្ស​ព្រៃ​ឈើ

  • 2015-06-25 21:39:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហាសេដ្ឋី​ចិន Jack Ma ដែល​ជា​សហ​ស្ថាបនិក​នៃ​ក្រុម​ហ៊ុន​​ទំនិញ​អនឡាញ​អាលី​បាបា (Alibaba) បាន​ចំណាយ​ទ្រព្យ​ផ្ទាល់​ខ្លួន ២៣​លាន​ដុល្លារ ដើម្បី​ទិញ​ដី​មួយ​កន្លែង​នៅ​សហរដ្ឋអាមេរិក ទុក​អភិរក្ស​ព្រៃឈើ។

 

 

ដី​ដែល​មហាសេដ្ឋី​លំដាប់​ទី​បី​នៅ​ក្នុង​ប្រទេស​ចិន​ទិញ មាន​ទំហំ ១១៣៧២​ហិកតា ដែល​មាន​ទីតាំង​ស្ថិត​នៅ​តំបន់​ភ្នំ Adirondack លាត​សន្ធឹង​ភាគ​ខាង​ជើង​ក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក។ លោក Jack Ma បាន​ចំណាយ​ប្រាក់ ២៣​លាន​ដុល្លារ​ទិញ​ដី​ដ៏​ធំ​នេះ ក្នុង​គោល​បំណង​ទុក​អភិរក្ស​ព្រៃឈើ និង​ចាត់​ទុក​ជា​កន្លែង​សម្រាក​លំហែ​កាយ​ផង​ដែរ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​នាំ​ពាក្យ។

 

តំបន់​បៃ​តង​ស្រងាត់​ដែល​គេ​ស្គាល់​ថា​ជា​ឧទ្យាន Brandon Park មាន​ទន្លេ​ប្រវែង​ជាង ១៤​គីឡូម៉ែត្រ បឹង​បួរ ដង​ស្ទឹង ស្រះ​ទឹក ព្រៃឈើ ព្រម​ទាំង​កន្លែង​សម្រាក​លំហែ​មួយ មាន​អាយុកាល​តាំង​ពី​​ទសវត្សរ៍​ឆ្នាំ១៩៤០ នៅ​ពី​ក្រោយ​ច្រក​ចូល។ ក្រៅ​ពី​នេះ នៅ​មាន​ផ្ទះ​ពីរ​ខ្នង រួម​ទាំង​រោង​សេះ​មួយ​ផ្សេង​ទៀត។

 

 

​ដើមឡើយ ដី​ដ៏​ធំ​នេះ​ជា​ផ្នែក​មួយ​នៃ​តំបន់​អភិរក្ស​ធម្មជាតិ Bay Pond ដែល​បង្កើត​ឡើង​លោក William A. Rockefeller ក្នុង​រង្វង់​ដើម​សតវត្ស​ទី​២១ នេះ។ សួន​ឧទ្យាន Brandon ត្រូវ​ដាក់​លើ​​បញ្ជី​លក់​លើក​ដំបូង​កាល​ពី​ឆ្នាំ២០១២ ក្នុង​តម្លៃ ២៨​លាន​ដុល្លារ។ ក្រោយ​មក​ នៅ​ឆ្នាំ​២០១៤ ឧទ្យាន​បៃ​តង​នេះ បាន​ធ្លាក់​ថ្លៃ​​បន្តិច និង​ត្រូវ​មហាសេដ្ឋី Jack Ma ទិញ​យក​នៅ​ឆ្នាំ២០១៥ នេះ៕

 

ចុចអាន៖ កំពូល​អ្នក​មាន​ដាច់​គេ​បី​​រូប​របស់​​ចិន​សុទ្ធតែ​កើត​​​ឆ្នាំ​រោង ​

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ wsj

អត្ថបទពេញនិយម