Ronaldo៖ ​ខ្ញុំ​ចង់​ឃើញ​កូន​ប្រុស​មាន​អនាគត​​ជា​​កីឡាករ​បាល់ទាត់​ឬ​ល្អ​ជាង​នេះ

  • 2015-06-26 17:54:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo ​បាន​នាំ​កូន​ប្រុស​សំណព្វ​ចិត្ត​ Cristiano Jr ​ទៅ​ដើរ​លេង​នៅ​ Miami ​សហរដ្ឋអាមេរិក។ ក្នុង​ដំណើរ​កម្សាន្ត​នេះ​ដែរ ខ្សែ​ប្រយុទ្ធ​របស់ Real Madrid ​រូប​នេះ​បាន​និយាយ​ថា​​ខ្លួន​ចង់​ឃើញ​កូន​ប្រុស បាន​ក្លាយ​ជា​កីឡាករ​បាល់ទាត់​ម្នាក់​ឬ​ល្អ​ជាង​នេះ​ប្រសិន​បើ​អាច​​ទៅ​ថ្ងៃ​អនាគត។

 

 

Ronaldo ​បាន​ចំណាយ​ពេល​ច្រើន​ជាមួយ​កូន​ប្រុស​របស់​លោក​ក្នុង​វិស្សមកាល​រដូវ​ក្ដៅ​នេះ ពោល​គឺ​មិន​សូវ​ជា​ឃើញ​ទៅ​ដើរ​លេង​ជាមួយ​តារា​ស្រី​ស្អាត​ៗ រូប​ណា​ឡើយ។ ចំពោះ​រឿង​នេះ បុរស​វ័យ​៣០​ឆ្នាំ​រូប​នេះ​បាន​ឆ្លើយ​ថា​រូប​លោក​ចង់​មាន​ពេល​វេលា​ឱ្យ​បាន​ច្រើន​ជាមួយ​ Cristiano Jr ​ដើម្បី​ផ្ដល់​ភាព​កក់ក្ដៅ​​ដល់ល​​កូន។ ណាមួយ​លោក​ដឹង​ច្បាស់​ពី​អារម្មណ៍​ដែល​មិន​មាន​ឪពុក​នៅ​ក្បែរ ដូច្នេះ​អតីត​កីឡាករ Man Utd ​រូប​នេះ​នឹង​មិន​ឱ្យ​អារម្មណ៍​នោះ​កើត​មាន​ចំពោះ​កូន​គេ​ឡើយ (ឪពុក Ronaldo ​បាន​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរចា​តាំង​ពី​រូប​គេ​មាន​អាយុ​១៩​ឆ្នាំ)។

 

ទៅ​ថ្ងៃ​អនាគត​វិញ ខ្សែ​ប្រយុទ្ធ​មុត​ស្រួច​របស់​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​រូប​នេះ​ចង់​ឃើញ​កូន​ប្រុស​សម្លាញ់​របស់​ខ្លួន​អាច​ក្លាយ​ជា​កីឡាករ​ល្អ​មួយ​រូប​ដែរ ប៉ុន្តែ​រឹត​តែ​ល្អ​ថែម​ទៀត ប្រសិន​បើ​កុមារា​វ័យ​៥​ឆ្នាំ​រូប​នេះ​អាច​ធ្វើ​អ្វី​លើស​ពី​លេង​បាល់ទាត់​ដូច​ឪពុក​ទៀត​នោះ។

 

រហូត​មក​ដល់​ពេល​នេះ ម្ដាយ​របស់​ Cristiano Jr ​នៅ​មិន​ទាន់​មាន​នរណា​ម្នាក់​បាន​ដឹង​ច្បាស់​ថា​ជា​ស្ត្រី​រូប​ណា​នៅ​ឡើយ​ទេ ប៉ុន្តែ​មាន​របាយការណ៍​មួយ​កាល​ពី​ឆ្នាំ​២០១១​បាន​បញ្ជាក់​ថា​កុមារា​រូប​នេះ​ជា​កូន​របស់​និស្សិត​ស្រី​អង់គ្លេស​ម្នាក់ ដែល​ត្រូវ​បាន​ Ronaldo ​លាក់បាំង​ពី​អ្នក​កាសែត ដោយ​ផ្ដល់​ប្រាក់​១៥​លាន​ដុល្លារ​អាមេរិក​ដើម្បី​ទិញ​សិទ្ធិ​ជា​ឪពុក​ម្ដាយ​ដាច់​តែ​ម្នាក់​ឯង​តែ​ម្ដង៕

 

 

 

 

 

 

ចុចអាន៖Ronaldo ជា​កីឡាករ​ដែល​ប្រជាជន​លើ​ពិភពលោក​ស្គាល់​ច្រើន​ជាង​គេ

 

​ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ dailymail

អត្ថបទពេញនិយម