Floyd ត្រូវ​ Rihanna ​​​យក​ស្គុត​បិទ​​មាត់​ ដោយ​សារ...

  • 2015-06-30 15:45:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង Rihanna ​បាន​យក​ស្គុត​ទៅ​បិទ​មាត់​​​កំពូល​អ្នក​ប្រដាល់ Floyd Mayweather ​ដើម្បី​កុំ​ឱ្យ​និយាយ​ច្រើន​ពេក​ក្នុង​កម្ម​វិធី BET Awards ​ដែល​ធ្វើ​ឡើង​នៅ​សហរដ្ឋអាមេរិក។

 

 

BET Awards (Black Entertainment Television) ​គឺ​ជា​កម្ម​វិធី​ប្រជុំ​ដោយ​តារា​ល្បី​ៗ​ទាំង​ផ្នែក​សិល្បៈ ភាពយន្ត កីឡា​និង​វិស័យ​ជា​ច្រើន​ទៀត​ដែល​ទាក់ទង​ការ​កម្សាន្ត។ ក្នុង​កម្ម​វិធី​នេះ​ដែរ អ្នក​ចម្រៀង Rihanna ​បាន​អង្គុយ​ជិត​ Floyd ​ហើយ​ដោយសារ​តែ​អ្នក​ប្រដាល់​មិន​ដែល​ចាញ់​រូប​នេះ​និយាយ​ច្រើន​ពេក តារា​ចម្រៀង​វ័យ​២៥​ឆ្នាំ​រូប​នេះ​បាន​យក​ស្គុត​ក្រដាស​ទៅ​បិទ​មាត់​របស់​ Floyd ​តែ​ម្ដង។

 

ការ​បិទ​មាត់​នេះ​ដែរ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​អ្នក​ទាំង​ពីរ​នេះ​គ្រាន់​តែ​ធ្វើ​លេង​តែ​ប៉ុណ្ណោះ​ មិន​មែន​ជា​ការ​ឌឺ​ដង​ដាក់​គ្នា​អ្វី​នោះ​ទេ។

 

ខាង​ក្រោម​នេះ​ជា​វីដេអូ​បង្ហាញ​សកម្មភាព​នៅ​គ្រា​នោះ៖

 

 

 ចុចអាន៖ Floyd ​បង្ហាញ​ឡាន​ទំនើប​១០​គ្រឿង តម្លៃ​ជាង​៧​លាន​ដុល្លារ

 

​ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ bleacherreport