អណ្ដើក​ចម្លែក​ដូច​សត្វ​យុគសម័យ​ដាយណូស័រ​បង្ហាញ​ខ្លួន​នៅ​ប្រទេស​រុស្ស៊ី

  • 2015-07-01 21:27:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អណ្ដើក​ចម្លែក​មួយ​ក្បាល ដែល​មាន​រូបរាង​ស្រដៀង​សត្វ​យុគសម័យ​ដាយណូស័រ បាន​បង្ហាញ​ខ្លួន​នៅ​ប្រទេស​រុស្ស៊ី ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង។

 

 

​អណ្ដើក​ចម្លែក​នេះ​មាន​បន្លា​នៅ​ជាប់​ខ្នង ហើយ​រូប​រាង​ទៀត​សោត​ខុស​ពី​អណ្ដើក​នានា ដែល​មើល​ទៅ​ស្រដៀង​សត្វ​ដាយណូស័រ​ជាង។ រូបភាព​សត្វ​ដ៏​កម្រ​ដែល​ប្រទះ​ឃើញ​នៅ​ប្រទេស​រុស្ស៊ី ត្រូវ​បង្ហោះ​តាម​គណនី​បណ្ដាញ​សង្គម​មួយ​ឈ្មោះ Anastasia Steshina ដោយ​សរសេរ​រៀបរាប់​ថា "ពេល​យើង​ឃើញ​វា យើង​មិន​បាន​ចាប់​អារម្មណ៍​ថា​ជា​អណ្ដើក​ទេ... វា​ធ្វើ​ឲ្យ​យើង​នឹក​ឃើញ​ដល់​ដាយណូស័រ"។

 

ទោះ​យ៉ាង​ណា ពេល​នេះ​អ្នក​ជំនាញ​បាន​ចេញ​មុខ​មក​បញ្ជាក់​រួច​ហើយ​ថា វា​ជា​ប្រភេទ​ពូជ​អណ្ដើក​កាត់​ក្រពា ដែល​ជា​អណ្ដើក​ទឹក​សាប​កម្រ​បំផុត​នៅ​លើ​ពិភពលោក។ អ្វី​ដែល​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ចម្លែក​​អារម្មណ៍ គឺ​ដោយសារ​មិន​ធ្លាប់​ឃើញ​សត្វ​ប្រភេទ​នេះ​ពី​មុន​មក។

 

តាមពិត អណ្ដើក​ខ្នង​បន្លា​នេះ​មាន​កំណើត​នៅ​ភាគ​អាគ្នេយ៍​ទ្វីប​អាមេរិក ប៉ុន្តែ​ជា​រឿង​អាថ៌កំបាំង ដែល​វា​បង្ហាញ​ខ្លួន​នៅ​ទន្លេ Amur ដែល​ជា​ទន្លេ​វែង​ជាង​គេ​ទី១០ លើ​លោក។ ក្រោយ​ពិនិត្យ​រួច​រាល់​ហើយ អ្នក​នៅ​ក្នុង​តំបន់ បាន​លែង​អណ្ដើក​ចម្លែក​នោះ​ចូល​ទៅ​ក្នុង​ទន្លេ​វិញ។

 

 

 

 

ចុចអាន៖ អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថលជលិក​យក្ស​អត់​ជើង​នៅ​កម្ពុជា

 

​​​​ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ dailymail

អត្ថបទថ្មី