កូរ៉េ​ខាង​ត្បូង​ធ្វើ​ពិធី​រៀប​ការ​​​​១០០​គូ​ឲ្យ​​​ជន​ចំណាក​ស្រុក​កូរ៉េ​ខាង​ជើង​

  • 2015-07-02 16:27:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទី​ក្រុង​សេអ៊ូល​ប្រទេស​កូរ៉េ​​ខាង​ត្បូង ​បានរៀបចំ​ពិធី​រៀប​ការ​យ៉ាង​ធំ​មួយ​ជូន​ជន​ចំណាក​ស្រុក​​​ជន​ជាតិ​​កូរ៉េ​ខាង​​ជើង ​​​​​​​និង​ជន​ជាតិ​ផ្សេងៗ​ទៀត​ចំនួន​១០០​គូ​។

 

 

តាម​សារព័ត៌មាន​ Channel News Asia បាន​ឲ្យ​ដឹង​ថា​ កាល​ពី​ថ្ងៃ​អង្គារ គូ​ស្វាមី​ភរិយា​​ថ្មី​ចំនួន​១០០​គូ​ ត្រូវ​បាន​គេ​រៀប​ចំ​ពិធី​អាពាហ៍ពិពាហ៍​​ជូន​នៅ​ឯ​សួន ​Olympic ក្នុង​ទី​ក្រុង​សេអ៊ូល​ នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង។ នៅ​ក្នុង​ចំណោម​គូ​ស្រករ​អាយុ​​ចាប់​ពី​២០​ឆ្នាំ​ដល់​​៦០​ឆ្នាំ​​ដែល​ទើប​​បាន​រៀប​ការ​ថ្មីៗ​នោះ មាន​៦០​​នាក់​​ជា​ជន​ជាតិ​កូរ៉េ​ខាង​ជើង​ ១០​នាក់​ជា​ជន​ជាតិ​កូរ៉េ​ខាង​ត្បូង​ និង​សល់​ពី​នោះ​​ទៀត​ជា​ជន​ជាតិ​ផ្សេងៗ​។

 

នៅ​ក្នុង​ពិធី​អាពាហ៍ពិពាហ៍​នេះ​​ក៏​មាន​វត្ត​មាន​​របស់​រដ្ឋមន្ត្រី​​ទទួល​បន្ទុក​កិច្ចការ​បង្រួបបង្រួម​ជាតិ​កូរ៉េ​ខាង​ត្បូង​ផង​ដែរ។

 

ដោយ​ឡែក​កូន​ក្រមុំ​ជន​ជាតិ​កូរ៉េ​ខាង​ជើង​ម្នាក់​បាន​និយាយ​​​ប្រាប់​សារព័ត៌មាន​ថា៖ "​នេះ​គឺ​ជា​រឿង​ប្លែក​មួយ​​សម្រាប់​ខ្ញុំ វា​មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ​ ខ្ញុំ​គឺ​ជា​ជន​ជាតិ​កូរ៉េ​ខាង​ជើង​ ហើយ​គាត់ ​(ស្វាមី) ជា​ជន​ជាតិ​កូរ៉េ​ខាង​ត្បូង​។ ​ពិត​ណាស់​មិន​ត្រឹម​តែ​ភាសា​​និយាយ​ខុស​គ្នា​ខ្លះ​ តែ​រួម​ទាំង​​វប្បធម៌​ក៏​ខុស​គ្នា​ខ្លះ​ផង​ដែរ ក៏​ប៉ុន្តែ​​ខ្ញុំ​គិត​ថា​វា​ជា​ការ​ល្អ​​ដែល​យើង​រស់​នៅ​ជា​មួយ​គ្នា​​ដោយ​ចុះ​សម្រុង ​និង​គោរព​គ្នា​ទៅ​វិញ​ទៅ​មក"។

 

 

ពិធី​អាពាហ៍ពិពាហ៍​នេះ​ត្រូវ​បាន​រៀប​ចំ​ដោយ​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង ដោយ​សហការ​ជា​មួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដើម្បី​ជួយ​សម្រួល​ដល់​គូ​ស្វាមី​ភរិយា​ដែល​មិន​​មាន​លទ្ធភាព​រៀប​ការ​ដោយ​ខ្លួន​ឯង​ជា​ពិសេស​ជន​ចំណាក​ស្រុក​មក​ពី​កូរ៉េ​ខាង​ជើង៕​​​​​​​

 

ចុច​អាន៖ ចាប់​បាច់​ផ្កា​ក្នុង​ពិធី​អាពាហ៍ពិពាហ៍​បាន៤៦​ដង នៅ​តែ​មិន​ទាន់​មាន​គូ

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ BBC

អត្ថបទពេញនិយម