ជួល​ស្រី​ក្មេង​បម្រើ​មន្ត្រី​ឡើង​ឋានសួគ៌ ​រួច​ថត​ទុក​គំរាម​ទា​រប្រាក់​ក្នុង​ហាង​តែ​នៅ​ចិន

  • 2015-07-03 17:24:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​​ថ្មី​ៗ​នេះ ​ម្ចាស់​ហាង​តែ​មួយ​​កន្លែង​នៅ​ខេត្ត Fujian ប្រទេស​ចិន បាន​កើត​គំនិត​ប្លែក​ជួល​ស្រី​ក្មេង​ឲ្យ​បម្រើ​ផ្លូវ​ភេទ​ដល់​មន្ត្រី​ក្នុង​តំបន់ រួច​ថត​រូប​ទុក​ដើម្បី​គំរាម​ទារ​ប្រាក់។

 

 

តាម​ប្រភព​សារព័ត៌មាន Beijing News បាន​ឲ្យ​ដឹង​ថា អតិថិជន​ដែល​ចូល​ផឹក​តែ រួម​ទាំង​មន្ត្រី​ប្រមាណ​ជាង ២០​នាក់ ត្រូវ​លួច​ថត​ជាប់​ដោយ​ម្ចាស់​ហាង​ទាំង​អស់។ បន្ទាប់​ពី​មាន​រូប​ថត​ក្នុង​ដៃ​រួច ម្ចាស់​ហាង​បាន​​គំរាម​កំហែង​យក​ប្រាក់​ពី​មន្ត្រី​ទាំង​នោះ ជា​ថ្នូរ​នឹង​ការ​ចែក​ចាយ​​រូបភាព​អាស្រូវ​ជាមួយ​ស្រី​ក្មេង។

 

អន្ទាក់​យក​ប្រាក់​ស្រួល​ៗ​នេះ ត្រូវ​ម្ចាស់​ហាង​តែ​ប្រើ​ប្រាស់​ច្រើន​ខែ​មក​ហើយ ប៉ុន្តែ​ពុំ​មាន​បែក​ធ្លាយ​ដំណឹង រហូត​ដល់​មន្ត្រី​ម្នាក់​ដែល​បដិសេធ​មិន​ផ្ដល់​ប្រាក់ ប្រថុយ​គ្រោះ​ថ្នាក់​រាយការណ៍​ដល់​សមត្ថកិច្ច។ បើ​តាម​ប្រភព​​ដដែល​បាន​ឲ្យ​ដឹង​ថា ការ​ថត​រូប​សិច​របស់​មន្ត្រី​គំរាម​យក​ប្រាក់​នេះ ផ្ទុះ​ឡើង​អំឡុង​ខែ​កុម្ភៈ។

 

នារី​ក្មេង​ៗ​ដែល​បម្រើ​ការ​សប្បាយ​របស់​មន្ត្រី​ទាំង​នោះ បាន​ប្រើ​កាមេរ៉ា​សម្ងាត់​ដើម្បី​លួច​ថត​សកម្មភាព។ ក្រោយ​បាន​ភស្តុតាង​ក្នុង​ដៃ ស្ត្រី​ជា​អ្នក​គ្រប់​គ្រង​ហាង​តែ បាន​គំរាម​ទារ​ប្រាក់ ២០​ម៉ឺន​យ៉ាន់ (ជាង​៣​ម៉ឺន​ដុល្លារ) ដើម្បី​បិទ​មាត់។ ប្រសិន​បើ​មិន​ប្រគល់​ប្រាក់​ទេ នាង​នឹង​រាយការណ៍​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច។

 

ក្រោយ​មក​ទើប​គេ​រក​ឃើញ​ថា តាម​ពិត​មេ​ខ្លោង​នៅ​ពី​ក្រោយ​ល្បិច​គំរាម​យក​ប្រាក់​ជា​អ្នក​ជំនួញ​ប្រុស​ម្នាក់ ដែល​បាន​ប្រលូក​ក្នុង​ឆាក​នយោបាយ​អស់​ច្រើន​ឆ្នាំ​មក​ហើយ។ អ្នក​ជំនួញ​ជា​ម្ចាស់​ហាង​តែ​រូប​នេះ បាន​អន្ទង​មន្ត្រី​នានា​ឲ្យ​ចូល​ផឹក​តែ​នៅ​ក្នុង​ហាង បន្ទាប់​មក​ទើប​ណែនាំ​ឲ្យ​ជួប​ស្រី​ក្មេង​តែ​ម្ដង៕

 

ចុចអាន៖ បែក​ធ្លាយ​រូប​​​មន្រ្តី​​​​ចូល KTV ឱប​មិន​លែង ល្បី​ពេញអ៊ីនធើណិត

ចុចអាន៖ តម្លៃ​សេវា​ផ្លូវ​ភេទ​គ្រប់​លំដាប់​ត្រូវ​បាន​ទម្លាយ

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ shanghaiist