ចូលសួនសត្វមានរចនាបថប្រាសាទខ្មែរនៅបែលហ្សិកចំណាយជាង ៣០ដុល្លារ
- 2015-07-03 21:27:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចូលសួនសត្វមានរចនាបថប្រាសាទខ្មែរនៅបែលហ្សិកចំណាយជាង ៣០ដុល្លារ
ចន្លោះមិនឃើញ
សួនសត្វ Pairi Daiza ក្នុងប្រទេសបែលហ្សិក បានរំលេចទៅដោយទេសភាពធម្មជាតិដ៏ស្រស់បំព្រង រួមទាំងជីវិតសត្វគ្រប់ប្រភេទប្រមាណ ៥០០០ក្បាល។ អ្វីដែលរឹតតែប្លែកភ្នែកចម្លែកអារម្មណ៍នោះ គឺសំណង់ចម្លងរចនាបថប្រាសាទបុរាណនានា ដែលមានទាំងប្រាសាទបាយ័នដ៏ល្បីល្បាញរបស់ព្រះរាជាណាចក្រកម្ពុជាផងដែរ។ បើមានចម្រុះគ្រប់បែបយ៉ាងបែបនេះ ចុះតម្លៃចូលទស្សនាយ៉ាងណាដែរ?
តាមវិបសាយផ្លូវការរបស់សួនសត្វផ្ទាល់បានបង្ហាញថា សម្រាប់កុមារអាយុចន្លោះពី៣ ទៅ១១ឆ្នាំ តម្លៃចូលទស្សនាមួយថ្ងៃ ២៣អឺរ៉ូ (២៥,៥ដុល្លារ)។ សម្រាប់មនុស្សពេញវ័យអាយុចន្លោះ១២ ទៅ ៥៩ឆ្នាំ តម្លៃចូលទស្សនាមួយថ្ងៃ ២៨អឺរ៉ូ (៣១ដុល្លារ)។ ចំណែកមនុស្សចាស់ដែលមានអាយុចាប់ពី ៦០ឆ្នាំឡើងទៅ តម្លៃចូលទស្សនាមួយថ្ងៃ ២៦អឺរ៉ូ (២៩ដុល្លារ)។
វិបសាយដដែលក៏បានបង្ហាញតម្លៃសំបុត្រមួយរដូវកាល សម្រាប់អ្នកចូលទស្សនាញឹកញាប់ផងដែរ។ សម្រាប់កុមារអាយុចន្លោះពី៣ ទៅ១១ឆ្នាំ តម្លៃចូលទស្សនាមួយរដូវកាល ៤៤អឺរ៉ូ (៤៩ដុល្លារ)។ សម្រាប់មនុស្សពេញវ័យអាយុចន្លោះ១២ ទៅ ៥៩ឆ្នាំ តម្លៃចូលទស្សនាមួយរដូវកាល ៥៤អឺរ៉ូ (៦០ដុល្លារដុល្លារ)។ ចំណែកមនុស្សចាស់ដែលមានអាយុចាប់ពី ៦០ឆ្នាំឡើងទៅ តម្លៃចូលទស្សនាមួយរដូវកាល ៥០អឺរ៉ូ (៥៥,៥ដុល្លារ)។ មួយរដូវកាលឆ្នាំ២០១៤ រាប់ចាប់ពីថ្ងៃទី០៣ ខែមេសា រហូតដល់ថ្ងៃទី០២ ខែវិច្ឆិកា ប៉ុន្តែនៅក្នុងឆ្នាំ២០១៥ នេះ មិនទាន់មានបង្ហាញកាលកំណត់នៅឡើយទេ។
សួនសត្វ Pairi Daiza បានបើកប្រតិបត្តិការដំបូងតាំងពីឆ្នាំ១៩៩៣ រហូតមកដល់បច្ចុប្បន្នពង្រីកផ្ទៃដីបាន ៥៥ហិកតា។ សួនសត្វដ៏ធំនេះ បានក្លាយជាកន្លែងកម្សាន្តទាក់ទាញមួយសម្រាប់ភ្ញៀវទេសចរណ៍ពីគ្រប់ទិសទីនៅលើពិភពលោក។
ជាមួយឧទ្យានធម្មជាតិ ជម្រកសត្វព្រៃដ៏សម្បូរបែប និងរចនាបថប្រាសាទបុរាណនានា បានធ្វើឲ្យមនុស្សជាង ១លាននាក់ចូលទស្សនាសួនសត្វ Pairi Daiza កាលពីរដូវកាលមុន បង្កើនចំណូលរាប់លានដុល្លារក្នុងមួយឆ្នាំ៕
ទស្សនាទិដ្ឋភាពទាំងស្រុងក្នុងសួនសត្វ Pairi Daiza ៖
ចុចអាន៖ ឥណ្ឌាកំពុងសាងសង់ប្រាសាទឧទ្ទិសសាសនាធំជាងប្រាសាទអង្គរវត្ត
ចុចអាន៖ អង្គរវត្តក្នុងចំណោមសំណង់អច្ឆរិយដោយដៃមនុស្សទាំង១០ លើលោក
ប្រែសម្រួល៖ គង់ វិសាល ប្រភព៖ pairidaiza