តារា​ស្រី​ចិន ៤រូប​ អាយុ​លើស​៣០ តែ​មុខ​នៅ​តែ Cute ដូច​តុក្កតា

  • 2015-07-03 21:35:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុខ​មាត់​ក្មេង​មិន​ចេះ​ចាស់​គឺ​ជា​អំណោយផល​ដ៏​ប្រសើរ​សម្រាប់​តារា​ភាពយន្ត ជា​ពិសេស​តារា​ស្រី។ ក្រឡេក​មើល​សម្រស់​តារា​ស្រី​ចិន​ចំនួន ៤រូប​ខាង​ក្រោម​នេះ ប្រិយមិត្ត​អាច​នឹង​ភ្ញាក់ផ្អើល និង​មិន​ជឿ​ឡើយ​​ថា​ ពួក​គេ​សុទ្ធ​តែ​មាន​វ័យ​លើស​ពី ៣០៖

 

១. Ariel Lin

 

ដោយ​សារ​មុខ​មាត់​គួរ​ឲ្យ​ស្រឡាញ់​ដូច​កូន​ក្មេង Ariel Lin ចាប់​ផ្ដើម​ល្បីល្បាញ​តាំង​ពី​ចូល​សម្ដែង​រឿង​ដំបូង​មាន​ចំណង​ជើង​ថា "Int Started With A Kiss”។ មក​ដល់​ពេល​នេះ​ នាង​មាន​វ័យ ៣២ឆ្នាំ​ហើយ និង​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​ផ្នែក​សម្ដែង​ពី​សាកលវិទ្យាល័យ Royal Central School of Speech and Drama ​ទីក្រុង​ឡុងដុង ប៉ុន្តែ​មើល​ទៅ​មុខ​នាង​គឺ​នៅ​តែ​ដូច​សិស្ស​វិទ្យាល័យ​ដដែល។

 

 
 

២. Joe Chen

 

មុខ​មាត់ Joe Chen មើល​ទៅ​រាង​ក្មេង​បន្តិច​មែន ប៉ុន្តែ​ការ​ពិត​នាង​មាន​អាយុ ៣៦ឆ្នាំ​ហើយ។ ជាមួយ​ស្នាម​ញញឹម​គួរ​ឲ្យ​ក្នាញ់ និង​ភ្នែក​ធំ​ៗ​ នាង​នៅ​តែ​មើល​ទៅ​ក្មេង​ដូច​អាយុ​​មិន​ទាន់ ២០ឆ្នាំ​អីចឹង។ រូប​ភាព​ខាង​ក្រោម​នេះ គឺ​ដក​ស្រង់​ពី​រឿង​ថ្មីៗ​ពីរ​រឿង​របស់​នាង គឺ​រឿង "Fated to Love You” និង​"Beauties of Emperor”។

 

 
 

៣. Ivy Chen

 

Ivy ត្រូវ​បាន​មហាជន​ចាប់​អារម្មណ៍​ក្រោយ​​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី "Guess” និង​ជា​បេក្ខជន​ម្នាក់​ក្នុង​កម្មវិធី "Do not judge a book by its cover”។ មក​ដល់​ពេល​នេះ​នាង​មាន​វ័យ ៣៣ឆ្នាំ​ ហើយ​បើ​ក្រឡេក​មើល​រឿង "Skip Beat” ដែល​ជា​រឿង​ថ្មី​មួយ​របស់​នាង គឺ​នាង​នៅ​តែ​មើល​ទៅ​ក្មេង​ដដែល។

 

 
៤. Rainie Yang

 

តារា​ចម្រៀង សម្ដែង និង​ពិធី​ការិនី​ស្រស់​ស្អាត Rainie Yang បាន​ចាប់​ផ្ដើម​អាជីព​សិល្បៈ​ដំបូង​កាល​ពី​ឆ្នាំ​២០០០ ជា​សមាជិក​ក្រុម​ចម្រៀង​តៃវ៉ាន់ "4 in Love” ហើយ​​ក៏​បាន​ចាប់​ផ្ដើម​សម្ដែង​រឿង​ "Meteor Garden”។ ឥលូវ តួ​ឯក​រឿង "Drunken to Love You” រូប​នេះ មាន​វ័យ ៣១ឆ្នាំ​ហើយ តែ​រូប​សម្រស់​របស់​នាង​ហាក់​មិន​ចាស់​ដូច​វ័យ​ឡើយ ៕

 

 
ចុចអាន៖មើល៍​ៗ តារា​ស្រី​ចិន​​​រូប​ណា​ស្លៀក​ឈុត​​រឿង​បុរាណ​​ស្អាត​ជាង​គេ?

ចុចអាន៖១០សន្លឹក​បវរកញ្ញា​ចិន Zhang Zilin បង្ហាញ​សម្រស់​ផូរផង់​នៅ​អ៊ីតាលី

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ dramafever