វីដេអូ អូបាម៉ា​ទូរសព្ទ​អបអរ​ក្រុម​កីឡា​ការិនី​បាល់ទាត់​អាមេរិក ​កំពុង​ល្បី​ខ្លាំង

  • 2015-07-08 23:20:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​កីឡា​ការិនី​បាល់ទាត់​ជម្រើស​ជាតិ​អាមេរិក​បាន​ឈ្នះ​ពាន​រង្វាន់ FIFA Women's World Cup ​កាល​ពី​ដើម​សប្ដាហ៍​នេះ ដែល​ធ្វើ​ឱ្យ​ប្រជាជន​អាមេរិក​ទាំង​អស់​សប្បាយ​ចិត្ត​ជា​ខ្លាំង រហូត​ដល់​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា ​ក៏​ទូរសព្ទ​ទៅ​អបអរ​ដែរ។

 

 

កាល​ពី​ម្សិលមិញ​នេះ លោក អូបាម៉ា ​បាន​ទូរសព្ទ​ទៅ​ក្រុម​កីឡា​ការិនី​ទាំង​អស់​ដោយ​ផ្ទាល់ ហើយ​និយាយ​ចូល​រួម​អបអរ​ជាមួយ​ពួកគេ​ដែល​បាន​ជួយ​ជាតិ​មាន​មុខមាត់​នៅ​លើ​ឆាក​អន្តរជាតិ។ ទន្ទឹម​នឹង​នេះ​ដែរ ប្រធានាធិបតី ​រូប​នេះ​ក៏​បាន​អញ្ជើញ​ក្រុម​កីឡា​ការិនី​ទាំង​អស់​ចូល​ជួប​ផ្ទាល់​ផង​ដែរ​នៅ​សេតវិមាន​ ​នៅ​ពេល​ដែល​ពួកគេ​ត្រលប់​ទៅ​ដល់​មាតុភូមិ​វិញ។

 

ខាង​ក្រោម​នេះ​ជា​វីដេអូ​ឆ្លើយ​ឆ្លង​រវាង​លោក អូបាម៉ា​និង​ក្រុម​កីឡា​ការិនី​អាមេរិក៖

 

 

ចុចអាន៖ World Cup នារី៖ ​អាមេរិក​ ​លើក​ពាន​​ច្រើន​ជាង​គេ​​ក្នុង​ប្រវត្តិសាស្ត្រ ក្រោយ​ឈ្នះ​ជប៉ុន

 

​ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ bleacherreport