ក្តារចុច​ល្អ​​ស្រួល​ប្រើ ប្រិយមិត្ត​​ណា​ដឹង​ជួយ​ណែនាំ​ផង​

  • 2015-07-09 16:37:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្តារចុច​ខ្មែរ​សម្រាប់​ប្រើ​លើឧបករណ៍​ Android មាន​ច្រើន​មាន​ដូចជា​ក្តារចុច​ឆ្លាត​វៃ​, Phum Keyboard, Kdam និង Multiling ជា​ដើម។ ​ការ​បង្កើត​ក្តារ​ចុច​ខ្មែរ​​បាន​​​ជួយ​សម្រួល​ដល់​ការ​​សរសេរ​​​អក្សរ​ខ្មែរ​នៅ​លើ​ឧបករណ៍​នានា កាន់​តែ​មាន​ភាព​ងាយស្រួល​។

 

 

យ៉ាង​ណា​ដោយ​​សារ​​ក្តារចុច​​​ខ្មែរ​​​មាន​ច្រើន ក៏​មិន​ដឹង​ត្រូវ​​ជ្រើសរើស​មួយ​ណា​​​ប្រើ​ឲ្យ​ត្រូវ​​​ដែរ​។ អីចឹង​ក្នុង​វេទិកា​ពិភាក្សា​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​នេះ Sabay លើក​​​យក​ប្រធាន​បទ​​ក្តារ​ចុច​ខ្មែរ ដើម្បី​ប្រិយមិត្ត​ចូលរួម​ផ្តល់​​​យោបល់​​​​។

 

ប្រិយមិត្ត​​​គិត​ថា​ក្តារ​ចុច​ខ្មែរ​ណា​ដែល​ប្រើ​លើ​ឧបករណ៍ Android ​​ល្អ​ស្រួល​ប្រើ​ ​ហើយ​ដែល​​​ប្រិយមិត្ត​ចង់​ណែនាំ​​​អ្នក​ប្រើប្រាស់​ដទៃ​ទៀត​ជ្រើសរើស​ប្រើ​ដូច​ប្រិយមិត្ត​ដែរ​នោះ?

 

អត្ថបទ៖ ប៊ុណ្ណារ៉ា