Neymar ជួយក្មេងៗពិការជើង ឲ្យអាចទាត់បាល់បានលើកដំបូងក្នុងជីវិត
- 2015-07-10 13:00:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Neymar ជួយក្មេងៗពិការជើង ឲ្យអាចទាត់បាល់បានលើកដំបូងក្នុងជីវិត
ចន្លោះមិនឃើញ
តារាឆ្នើមប្រេស៊ីល Neymar របស់ក្លិប FC Barcelona បានជួយឲ្យក្មេងៗ ដែលពិការជើង អាចទាត់បាល់បានលើកដំបូង ក្នុងជីវិតរបស់ខ្លួន កាលពីថ្ងៃអង្គារ។
កីឡាករវ័យ២៣ឆ្នាំ Neymar បានចូលរួមកម្មវិធីមួយឈ្មោះថា “Bota do Mundo” នៅតំបន់ Praia Grande ទីក្រុង Sao Paulo ប្រទេសកំណើតរបស់ខ្លួនប្រេស៊ីល កាលពីថ្ងៃអង្គារ និងរួមសហការជាមួយកីឡាករប្រេស៊ីលមួយចំនួនទៀត ជួយបង្កើតកម្មវិធីប្រកួតឲ្យក្មេងអាចទាត់បាល់បាន។
ក្មេងៗភាគច្រើនក្នុងចំណោមក្មេងពិការទាំងអស់នោះ ត្រូវបានគេដឹងថា មិនអាចដើរបានឡើយ ហើយនេះជាលើកទី១ ក្នុងជីវិតរបស់ពួកគេហើយ ដែលមានឱកាសទាត់បាល់លេង ដែលធ្វើឲ្យពួកគេសប្បាយរីករាយ និងរំភើបយ៉ាងខ្លាំង៕
តោះ! ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖
-ចុចអាន៖ Neymar ព្រមទទួលកំហុស និងសុំទោស មុនចាកចេញពីក្រុម
ប្រែសម្រួល៖ វិន ជីវ័ន្ត ប្រភព៖ dailyrecord