​Hacker ​បាន​វាយ​ប្រហារ​​អាមេរិក​លួច​យក​​​ជាង​ ២១ លាន​​​​​​ទិន្នន័យ​សម្ងាត់​​​​

  • 2015-07-10 16:51:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការិយាល័យ​​គ្រប់គ្រង​បុគ្គលិក​​ (OPM) ​​របស់​អាមេរិក​បាន​និយាយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា​​ ក្រុម​ Hacker ​បាន​វាយ​ប្រហារ​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ទិន្នន័យ​កុំព្យូទ័រ​​​របស់​ពួក​គេ​ និង​បាន​លួច​យក​ទិន្នន័យ​លេខ​សម្ងាត់​សង្គម​ (SNN) របស់​ប្រជាជន​​​​ប្រមាណ​​ជា​ ២១,៥ លាន​នាក់។

 

 

​ក្នុង​ចំណោម​ទិន្នន័យ​​ទាំង​ ​​២១,៥ លាន​នោះ​​មាន​ ១៩,៧​លាន​​ នាក់​​​​​​ជា​អ្នក​ដាក់​សំណុំ​បែប​បទ​ធ្វើ​ការ​ស៊ើប​អង្កេត​​​​សម្ងាត់​​​ និង​ ១,៨ លាន​​ផ្សេង​ទៀត​គឺ​​​ជា​ទិន្នន័យ​សមាជិក​ក្រុម​​គ្រួសារ​របស់​របស់​ពួក​គេ។ OPM ​បាន​បញ្ជាក់។

 

​តួរ​លេខ​ទិន្នន័យ​ដែ​លត្រូវ​បាន​ទទួល​រង​ការ​វាយ​ប្រហារ​នោះ​នោះ គឺ​​​ខ្ពស់​ជាង​ការ​វាយ​ប្រហារ​លើក​មុន​ដល់​ទៅ​ ១៤ លាន​នាក់​។ នេះ​បើតា​ម​​​ក្រុម​ស៊ើប​អង្កេត​បាន​ប្រាប់​ទៅ​សារព័ត៌មាន​​ Associated Press ​កាល​ពី​ខែ​មុន​។

 

​ក្នុង​ការ​វាយ​ប្រហារ​នោះ​ ​​រដ្ឋាភិបាល​​​មាន​ការ​សង្ស័យ​ថា​​​ជា​សមកម្មភាព Hacker ​របស់​​​រដ្ឋាភិបាល​ចិន​។ ​​បើ​ទោះ​បី​ជា​យ៉ាង​ណា​ក្ដី​ រដ្ឋាភិបាល​ចិន​បាន​​បដេសេធ​ជា​​សាធារណៈ​ថា​​ខ្លួន​ពុំ​បាន​ពាក់​ព័ន្ធ​នឹង​ការ​វាយ​ប្រហារ​នេះ​ទេ៕

 

 

អាន​បន្ត៖ Hacker​ លួច​ Password​ ជាង ១៣ ០០០ ​ពី​គេហទំព័រ​ល្បី​ៗ

ប្រែ​សម្រួល៖ សំនៀង ប្រភព៖ chicago