Neymar៖ លើកពាន៣ជារឿងល្អ តែខ្ញុំចង់លើកពាន៦ រដូវកាលថ្មី
- 2015-07-10 16:23:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Neymar៖ លើកពាន៣ជារឿងល្អ តែខ្ញុំចង់លើកពាន៦ រដូវកាលថ្មី
ចន្លោះមិនឃើញ
តារាឆ្នើម Neymar របស់ក្លិប FC Barcelona បានលើកឡើងថា ខ្លួនចង់លើកពាន៦ នៅរដូវកាលថ្មី ២០១៥/១៦ ខាងមុខនេះ បន្ទាប់ក្លិបឈ្នះពាន៣រដូវកាលមុន។
Barcelona បានឈ្នះពាន La Liga, UEFA Champions League និង Copa del Rey កាលរដូវកាល២០១៤/១៥ ខណៈដែល Neymar រកគ្រាប់បាល់បញ្ចូលទីសរុបទាំងអស់បាន ៣៩គ្រាប់។
យ៉ាងណាក្ដី ប្រធានក្រុមជម្រើសជាតិសំបាប្រេស៊ីលរូបនេះ មិនទាន់ស្កប់ស្កល់នៅឡើយ ដោយចង់ឈ្នះទាំងពានរង្វាន់ European Super Cup, Spanish Super Cup និង Club World Cup បន្ថែមទៀត នៅរដូវកាលថ្មី។
ខ្សែបម្រើប្រយុទ្ធវ័យ២៣ឆ្នាំ បានប្រាប់ដល់ Sport ថា៖ "ខ្ញុំមិនដែលបាត់បង់សេចក្ដីស្រេកឃ្លានឡើយ។ រដូវកាលនេះយើងធ្វើបានអស្ចារ្យមិនគួរឲ្យជឿ ប៉ុន្តែខ្ញុំតែងតែចង់បានជាងនោះទៀត។ ខ្ញុំមិនទាន់ស្កប់ស្កល់ទេ។ ខ្ញុំចង់ឈ្នះ La Liga, UEFA Champions League និង Copa del Rey ទៀត។ ពាន៣ គឺជាពាក្យល្អ ប៉ុន្តែខ្ញុំចង់ស្គាល់ពាក្យថ្មីគឺ ពាន៦។ នេះជាគោលដៅរបស់យើង ហើយយើងនឹងត្រៀមខ្លួនឲ្យបានរួចរាល់"៕
ចុះប្រិយមិត្តជឿថា Neymar អាចឈ្នះពាន៦ ជាមួយ Barca បាន ឬអត់រដូវកាលថ្មី?
-ចុចអាន៖ Neymar ជួយក្មេងៗពិការជើង ឲ្យអាចទាត់បាល់បានលើកដំបូងក្នុងជីវិត
ប្រែសម្រួល៖ វិន ជីវ័ន្ត ប្រភព៖ goal