NASA ​ស្រាយ​ចម្ងល់​​ជិត​៩០​ឆ្នាំ​លើ​​ទំហំ​​ភព ​Pluto

  • 2015-07-14 17:34:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទំហំ​​ភព​ Pluto ដែល​ស្ថិត​ក្នុង​​ចម្ងល់​របស់​ក្រុម​អ្នក​​ស្រាវជ្រាវ​​ទី​អាវកាស​ជិត​៩០​ឆ្នាំ​មក​ហើយ​នោះ​ នៅ​ពេល​ថ្មី​ៗត្រូវ​បាន NASA រក​ឃើញ​​តម្រុយ​នៃ​ទំហំពិត​ប្រាកដ​ហើយ។

 

 

កាល​ពី​​ថ្ងៃ​​សៅរ៍​កន្លង​ទៅ ​​យានអវកាស​​​​​ NASA ​ឈ្មោះ​ New Horizons បាន​​ថត​យក​ភព Pluto ក្នុង​​ចម្ងាយ​​​១លាន​ម៉ាយ (ប្រហែល១,៦លានគីឡូម៉ែត្រ) ដើម្បី​យក​មក​សិក្សា​បន្ថែម​​។ លោក Bill Mckinnon អ្នក​វិទ្យាសាស្រ្ដ​របស់ NASA បាន​និយាយ​ថា៖ "ទំហំ​នៃ​ភព Pluto ត្រូវ​បាន​គេ​យក​មក​ជជែកវែកញែក​តាំង​ពី​ឆ្នាំ​១៩៣០​មក​ម្ល៉េះ។ ហើយ​នៅ​ទី​បំផុត យើងអាច​បក​ស្រាយ​ចម្ងល់​នេះ ដែល​ជា​រឿង​គួរ​ឲ្យ​រីករាយ​បំផុត​មួយ"។

 

ក្រោយ​ទទួល​បាន​ព័ត៌មាន​មួយ​ចំនួន​​តាម​រយៈ​រូបថត​ថ្មី​នេះ ​ទីភ្នាក់ងារ​អាវកាស NASA ​បាន​គណនា​ឃើញ​​ថា​ភព​នេះ​មាន​អង្កត់​ផ្ចិត​១៤៧៣​ម៉ាយ​ (២៣៧០​គីឡូម៉ែត្រ)​ ដែល​​​ជា​​ទំហំ​ធំ​ជាង​ការ​ប៉ាន់ស្មាន​​នា​ពេល​កន្លង​មក។ ​ផ្អែក​តាម​រូប​ភាព​ដែល​គេ​ថត​​ បាន​បង្ហាញ​ពី​​​​តម្រុយ​ជា​ច្រើន ដោយ​ក្នុង​នោះ​គេ​បាន​រក​ឃើញ​​​​ស្នាម​រង្វង់​​ ដែល​គេ​សន្និដ្ឋាន​ថា​ជា​មាត់​ភ្នំ​ភ្លើង​។

 

យ៉ាង​ណា​ក្ដី​ក្រុម​អវកាស​ណា​សា​​ក៏​កំពុង​ធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវ​ព័ត៌មាន​​បន្ថែម​ទៀត​លើ​ភព​មួយ​នេះ៕

 

 
 

ចុច​អាន៖ NASA បង្ហាញ​ផែន​ទី​អាកាសធាតុ​​ឆ្នាំ​២១០០ ដែល​តំបន់​ជា​ច្រើន​អាច​កើន​កម្ដៅ​ដល់ ៤៥​អង្សា

ចុច​អាន៖ NASA ប្រកាស​អាសន្ន​​ថា​​​​ទឹក​ក្រោម​ដី​​កំពុង​​​​បាត់​បង់​​​ខ្លាំង​

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ businessinsider