៦​រឿង​ប្លែក​ៗ ​​​ថ្ងៃ​ប្រលង​បាក់​ឌុប​លើក​​ទី​២

  • 2014-10-13 23:45:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​ប្រលង​បាក់​ឌុប​លើក​ទី​​២ ក្នុង​ថ្ងៃ​ដំបូង​ ត្រូវ​បាន​រាយការណ៍​ថា​ មាន​​ភាព​ល្អ​ប្រសើរ​​។ ប៉ុន្តែ​មាន​​រឿង​រ៉ាវ​​នឹក​ស្មាន​មិន​ដល់​​ជា​ច្រើន​​ ​​​​បាន​​កើត​ឡើង​​ ក្នុង​ថ្ងៃ​​ទី​​១ នេះ​។ តើ​ដឹង​មាន​រឿង​អ្វី​ខ្លះ​​កើត​ឡើង​?

 

​-ពិត​ជា​គួរ​​ឲ្យ​​កោត​សរសើរ ​​ចំពោះ​បេក្ខជន​ម្នាក់​​ជា​ជន​ពិការ​ទាំង​ដៃ ​និង​ជើង​ តែ​ចិត្ត​គាត់​មិន​ពិការ​នោះ​ទេ។​ ​គាត់​ខិត​ខំ​ដូច​បេក្ខ​ជន​ដទៃ​ទៀត​ដែរ​។ បេក្ខជន​រូប​នេះ​​​ប្រលង​នៅ​មណ្ឌល​​ប្រលង ​ព្រះ​នរោត្តម​​ជាន់​ទី​​៣។ ប្រធាន​មណ្ឌល​បាន​អនុញ្ញាត​ឲ្យ​ប្រលង​នៅ​បន្ទប់​លេខ​១​​ជាន់​ផ្ទាល់​ដី​វិញ​។

 

 

 -​មិន​អន់​​ជាង​បេក្ខជន​ខាង​លើ​​យុវតី​ម្នាក់​ផេ្សង​ទៀត​​ជា​​បេក្ខជន​ពិការ​​ដៃ​ទាំង​ពីរ​ ​​មាន​​ឆន្ទះ​​មក​ប្រលង​បាក់​ឌុប​ ក្នុង​ស្មារតី​ជឿ​ជាក់​។ ទោះ​​ការ​ប្រលង​​មាន​ការ​រឹត​បន្តឹង​ខ្លាំង​យ៉ាង​​ណា​។ យុវតី​​រូប​នេះ​ប្រលង​នៅ​មណ្ឌល​វិទ្យាល័យ​ស្វាយ​អន្ទរ​ ខេត្ត​ព្រៃ​វែង។​

-យុវតី​ម្នាក់​​បាន​ខក​ប្រលង​​ពីរ​ម៉ោង​ ដោយ​សារ​​បែក​កង់​ម៉ូតូ។ យុវតី​រូប​នេះ​ ឈ្មោះ​ ចិន្តា នៅ​ក្នុង​ខេត្ត​កំពង់​ឆ្នាំង​ បាន​ស្នើ​ ឲ្យ​មាន​​ការ​រៀប​ចំ​ប្រលង​​​​ពីរ​មុខវិជ្ជា​​ឡើង​វិញ​​​។ តែ​អនុរក្ស​មិន​អនុញ្ញាត។

 

-ចំណែក​យុវតី​​ម្នាក់​ផេ្សង​ទៀត​ក៏​ជួប​​គ្រោះ​ថ្នាក់​ចរាចរណ៍​​​​ និង​បាន​មក​ប្រលង​ទាំង​ទឹក​ភ្នែក​។ យុវតី​​រូប​នេះ​ប្រលង​នៅ​មណ្ឌល​​សម្តេច​អគ្គមហាសេនាតី​តេជោ​ គ្រួស​ ខេត្ត​សៀមរាប។

 

 

  • នៅ​មណ្ឌល​ប្រលង​អនុវិទ្យាល័យ​​អនុវត្ត​ យុវតី​ម្នាក់​​​សន្លប់ និង​ ទើប​ត្រលប់​មក​ពី​មន្ទីរ​ពេទ្យ​ ត្រូវ​បាន​អនុញ្ញាត​​ឲ្យ​​ធ្វើ​វិញ្ញាសារ​នៅ​ខាង​ក្រៅ​​បន្ទប់​​ប្រលង​ ​មាន​ពេទ្យ​ ​និង ​អ្នក​សង្កេតការណ៍​អង្គុយ​ជាមួយ​។

 

 

 - មណ្ឌល​​ប្រលង​មួយ ​​ក្នុង​ខេត្ត​ព្រៃ​វែង​ គឺ​បឋម​សិក្សា​ស្វាយ​សុខោ​ ចំនួន​អវត្ត​មានការ​កើន​ឡើង​យ៉ាង​ខ្លាំង​ ​សម្រាប់​រសៀល​នេះ​​ គឺ​កើន​ឡើង​លើស​ ចំនួន​វត្ត​មាន​របស់​បេក្ខជន។​​​ ចំនួន​បេក្ខ​ជន​មក​ប្រលង​​ត្រឹម​តែ ​៤៧% ​តែ​ប៉ុណ្ណោះ។ ​ចំណែក​អវត្ត​មាន​​ចំនួន​ ​៧១​ ​នាក់​ ក្នុង​ចំនោម​បេក្ខជន​សរុប ​១៤៨ ​នាក់ ​។

 
 

 អានអត្ថបទ៖ បាក់​ឌុប​​​ព្រឹក​មិញ​​​បេក្ខជន​​ភាគ​ច្រើន​​ធ្វើ​មិន​បាន​ ៥០%​ ទេ! ចុច​ត្រង់​នេះ​

អត្ថបទ៖ Social Team

ប្រភព​ និង​រូបភាព៖ ACU

អត្ថបទពេញនិយម